Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនា​ការផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​ខ្មែរ​នៅ​ថៃ​

​ភ្នំពេញ​៖ យុទ្ធនា​ការផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​ខ្មែរ​នៅ​ថៃ ដើម្បី​ដោះស្រាយ​នូវ​សំណូមពរ និង​ជំរុញ​ក្រុមការងារ​ទាំងអស់ ត្រូវ​បង្កើន​ការផ្តល់សេវា​ជូន​បងប្អូន​ពលករ ដែល​បានមក​បើក​ផ្តល់​លិខិតឆ្លងដែន ខិត​ធ្វើដំណើរ និង​ប័ណ្ណ​ពលករ​កម្ពុជា ទៅធ្វើ​ការ​នៅ​បរទេស និង​បងប្អូន​ដែល​មក​ស្នើសុំ បញ្ជាក់​អត្តសញ្ញាណ ពី​ក្រុមការងារ​អន្តរក្រសួង​ចល័ត ទាំងបី​ការិយាល័យ នៅ​ទីក្រុង​បាងកក ខេត្ត​រ៉ាក់យ៉ង និង​ខេត្ត​សុង​ក្លា ឱ្យបាន​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​បើតាម​លោក​ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បណ្តុះបណ្តាល​និង​វិជ្ជាជីវៈ បាន​សរសេរ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាលពី​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៧​នេះ ចាប់ពី​ខែតុលា ឆ្នាំ​២០១៧​នេះ គេ​បានឃើញ​វត្តមាន​មន្ត្រី​កម្ពុជា​ប្រមាណ​ជា ៣៥០​នាក់ បានបង្ហាញ​ខ្លួន ក្នុង​ស្ថានទូត​កម្ពុជា ប្រចាំ​ទីក្រុង​បាងកក ផ្សារ BIG C Ladphrao ក្នុង​ទីក្រុង​បាងកក ផ្សារ​អូ​ថប់​ម៉ា​យ៉ង ក្នុង​ខេត្ត​រ៉ាកយ៉ង ផ្សារ​ហ្វុ​ក​ទៀន ក្នុង​ខេត្ត​សុង​ក្លា ខេត្ត​ឆាក់​ជើង​សាវ និង​ខេត្ត​ផា​ធុម​ថា​នី នៃ​ប្រទេស​ថៃ​។​

​បើតាម​អ្នកនាំពាក្យ បាន​បន្តថា ជា​រៀងរាល់ថ្ងៃ​មន្ត្រី​ទាំងអស់ ត្រូវ​ក្រោក​ពី​ព្រលឹម ដើម្បី​រៀបចំ​ការិយាល័យ និង​ឧបករណ៍ សម្ភារៈ​បរិក្ខា​អេ​ឡិ​ក​ត្រូ​និក របស់ខ្លួន​នៅមុន​ម៉ោង ៨​ព្រឹក (​មុន​ម៉ោង ៩:៣០​នាទី សម្រាប់​នៅ​ផ្សារ BIG C) និង​បញ្ចប់​ការងារ​របស់ខ្លួន នៅ​ម៉ោង​ប្រមាណ​ជាង ៧​យប់ (​ម៉ោង​៩​យប់ សម្រាប់​នៅ​ផ្សារ BIC C)​។ មន្ត្រី​ទាំងអស់​ត្រូវ​ធ្វើការ​យ៉ាង​តិច ១០​ម៉ោង ក្នុង​១​ថ្ងៃ និង​ធ្វើការ ៦​ថ្ងៃ ក្នុង​១​អាទិត្យ​។ នេះ​គឺជា​រឿង​ពិត នៃ​យុទ្ធនា​ការផ្តល់​ភាពស្របច្បាប់ ដល់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​។ ថ្នាក់ដឹកនាំ​នៃ​គណៈកម្មការ ផ្តល់​ភាពស្របច្បាប់ ក៏បាន​ខិតខំ ឆ្លៀត​ពេលវេលា ដ៏​មមា​រញឹក​ចុះ​ដឹកនាំ​ប្រជុំ ត្រួតពិនិត្យ និង​កែសម្រួល​ការងារ​ជា​បន្តបន្ទាប់ ទៅតាម​សំណូមពរ​របស់​ពលក​រ​កម្ពុជា​ផង និង​សំណូមពរ​របស់​ភាគី​ថៃ​ផង​។​

​លោក​បាន​បន្តថា គិត​ត្រឹម​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧​នេះ គណៈកម្មការ បាន​បើក​ផ្តល់​លិខិត​ធ្វើដំណើ​TD និង​ប័ណ្ណ​ពលករ​កម្ពុជា OCWC ក្នុង​ថ្ងៃ​តែមួយ​ដល់​ពលករ​កម្ពុជា ដែល​បាន​ចុះបញ្ជី​ជាមួយ​ភាគី​ថៃ នា​អំឡុង​ខែសីហា និង​កញ្ញា ឆ្នាំ​២០១៧ កន្ល​ទៅនេះ បាន​ចំនួន ១.២០០​នាក់ ក្នុង​មួយថ្ងៃ​ផងដែរ​។ គណៈកម្មការ នឹង​ស្នើសុំ​ការសហការ ជាមួយ​ភាគី​ថៃ ឱ្យ​បង្កើន​ការចេញ​លេខ​រៀង​ណាត់ជួប​ឱ្យ​កើន​ដល់ ១.៤០០​នាក់ ក្នុង​១​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ តទៅ​។​

​លោក​ហេង សួរ បាន​បន្ថែមថា “​ពលករ​កម្ពុជា ដែល​មក​ទទួល​សេវា គឺមាន​ភាព​រីករាយ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​យើង រីរ TD និង​ប័ណ្ណ​ពលករ​កម្ពុជា (OCWC) ដល់​ពលករ​កម្ពុជា​បាន​ចំនួន​ជាង ១០​ម៉ឺន​នាក់ ដើម្បី​យកទៅ​បន្ត​នីតិវិធី ទទួលបាន​ភាពស្របច្បាប់​ពី​ភាគី​ថៃ​។ ទន្ទឹមនឹងនេះ យើង​ក៏បាន​ចាប់ផ្តើម​ធ្វើការ​បញ្ជា​ក់​អត្តសញ្ញាណ ផលិត និង​បើក​ផ្តល់​លិខិត​ធ្វើដំណើរ ឯ​ភាគី​ថៃ​ក៏បាន​កោតសរសើរ​ដល់​មន្ត្រី​របស់​កម្ពុជា ដែល​សុខចិត្ត​ធ្វើការ​ក្នុង​១​ថ្ងៃ​លើសពី ៩​ម៉ោង និង​ធ្វើការ​ចំនួន ៦​ថ្ងៃ ក្នុង​១​អាទិត្យ​”​។​

​ទោះ​ជាមាន​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​នៅ​ប្រទេស​ថៃ​ក៏ដោយ ពី​ពេលនេះ​តទៅ ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ដែលមាន​បំណង​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ សូម​ជ្រើសរើស​ការធ្វើ​ចំណាកស្រុក​ដោយ​ស្របច្បាប់ (​ជា​ពលករ MOU) ពីព្រោះ​ការផ្តល់​ភាពស្របច្បាប់​នៅ​ប្រទេស​ថៃ​គឺអាច​ធ្វើ​បានតែ​ចំពោះ​ពលករ ដែលមាន​បណ្ណ​ពណ៌​ស៊ី​ជម្ពូរ ឬ​លិខិតបញ្ជាក់​ដែល​ចេញ​ដោយ​ក្រសួង​ការងារ​ថៃ ឬ​មន្ទីរ​ការងារ​ថៃ​កាលពី​ខែសីហា និង​កញ្ញា ឆ្នាំ​២០១៧ កន្លងទៅនេះ​តែប៉ុណ្ណោះ​។ លោកអ្នក​នាំពាក្យ​បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​។​

​សូមបញ្ជាក់ថា នៅ​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ទីក្រុង​បាងកក លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មការ ផ្តល់​ភាពស្របច្បាប់ ដល់​ពលករ​កម្ពុជា កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ត្រួតពិនិត្យ​ការងារ របស់​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់ ដល់​ពលករ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​។​

​ក្នុង​កិច្ចប្រជុំ​នាឱកាស​នោះ លោក​បណ្ឌិត ប្រធាន​គណៈកម្មការ បានទទួល​ដោះស្រាយ​នូវ​សំណូមពរ និង​ជំរុញ​ក្រុមការងារ​ទាំងអស់​ត្រូវ​បង្កើន​ការផ្តល់សេវា​ជូន​បងប្អូន​ពលក​រដែ​ល​បានមក​បើក​ផ្តល់​លិខិតឆ្លងដែន​/​លិខិត​ធ្វើដំណើរ (TD) និង​ប័ណ្ណ​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​បរទេស (OCWC) និង​បងប្អូន​ដែល​មក​ស្នើសុំ​បញ្ជាក់​អត្តសញ្ញាណ​ពី​ក្រុមការងារ​អន្តរក្រសួង​ចល័ត​ទាំងបី​ការិយាល័យ នៅ​ទីក្រុង​បាងកក ខេត្ត​រ៉ាក់យ៉ង និង​ខេត្ត​សុង​ក្លា ឱ្យបាន​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា មន្ត្រី​មកពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​កន្លងមក​បាន​ខិតខំ​បំពេញការងារ ជាពិសេស​ក្នុង​យុទ្ធនាការ​បញ្ជាក់​អត្តសញ្ញាណ ជូន​បងប្អូន​ពលករ​កម្ពុជា ដែល​ទើបនឹង​ចាប់ផ្តើម​នាពេល​ថ្មីៗ​នេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​។ “​នេះ​គឺជា​ជំហាន និង​ជា​ជោគជ័យ​ថ្មី​មួយទៀត​សម្រាប់​ការជួយ​ផ្តល់​ភាពស្របច្បាប់​ដល់​បងប្អូន​ពលករ​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​”​។​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បណ្តុះបណ្តាល​និង​វិជ្ជាជីវៈ បាន​បន្ថែម​ដូច្នេះ​៕​ ដោយ​៖​ជាលី​

×