Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានអ្នកអន្តរាគមន៍ដោះលែង កូនប្រុសអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ចេញសែកស្អុយប្រមាណជាង ១០ម៉ឺនដុល្លារ

ភ្នំពេញ ៖ មានអន្តរាគមន៍ និងអ្នករត់ការបដោះលែងកូនប្រុសលោក ចាន់ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ពាក់ពន្ធការចេញសែកអត់មានសាច់ប្រាក់ប្រមានជាង ១០ម៉ឺនដុល្លារ។ ការអន្តរាគមន៍នេះ បានធ្វើឡើង បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់ខ្លួនលោក សារុន វិធុរ៉ាក់ អាយុ៤៣ឆ្នាំ អតីតថៅកែស្ថានីយប្រេងឥន្ធនៈ PTT ដែលមានទីតាំងស្ថិតនៅរង្វង់មូលកួរស្រូវ ខណ្ឌដង្កោ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

មន្ត្រីអាវុធហត្ថបានឲ្យដឹងថា កូនប្រុសលោកចាន់ សារុន ត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យព្រហ្មទណ្ឌ នៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធនឹងការចេញសែកស្អុយលើទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ។

សំណុំរឿងនេះបានស្ថិតនៅលោក ទី មុនិន្ទ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
មជ្ឈដ្ឋានទូទៅកំពុងតែរង់ចាំមើលថា តើកូនប្រុសលោក ចាន់ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រួចផុតពីសំណាញ់ច្បាប់ឬយ៉ាងណា? បន្ទាប់ពីមានអ្នកអន្តរាគមន៍ឲ្យនៅក្រៅឃុំនោះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×