រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ៖ ក្រុមហ៊ុន Smart Axiata និង Impact Hub ភ្នំពេញ បានចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យនៅកម្ពុជាចំនួន ១០ ដើម្បីផ្តល់វគ្គបង្រៀនបច្ចេកទេសអំពីអាជីវកម្មទើបបង្កើតថ្មីដែលពាក់ព័ន្ធជាមួយនឹងទីផ្សារនៅកម្ពុជា។

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងនៅពីថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ Feiruz Ikhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata Melanie Mossard នាយកផ្នែកសហគ្រិន និងនវានុវត្តន៍នៃ Impact Hub ភ្នំពេញ និងសាកលវិទ្យាធិការមកពីសាកលវិទ្យាល័យទាំង ១០ ដែលជាផ្នែកមួយនៃកម្មវិធីដើម្បីជម្រុញសហគ្រិនភាពបច្ចេកវិទ្យានៅកម្ពុជា ដោយស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យអប់រំ និងបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានក្នុងប្រទេស ដើម្បីឆ្ពោះទៅរកការបង្កើត ប្រទេសកម្ពុជាឌីជីថល (Digital Cambodia )។
កម្មវិធីសិក្សា ដែលមានឈ្មោះថា «SmartStart Unipreneur Learning Platform (ULP)» គឺជាវគ្គសិក្សា «លាយបញ្ចូលគ្នា» (blended learning) ត្រូវបានទទួលស្គាល់ជាផ្លូវការ ដែលមានវគ្គសិក្សាក្នុងថ្នាក់រៀន និងរៀនតាមអនឡាញដោយខ្លួនឯង ដែលមានគោលបំណងបណ្ដុះបណ្ដាលសិស្សានិស្សិតសាកលវិទ្យាល័យនូវផ្នត់គំនិតសហគ្រិន និងសមត្ថភាពបច្ចេកទេស។ មាទិកាអំឡុងវគ្គសិក្សាផ្ដោតលើទ្រឹស្តីលក្ខណៈជាសកលអំពីការផ្តើមអាជីវកម្មដំបូង ដែលត្រូវបានកែសម្រួលសម្របទៅនិងទីផ្សារនៅកម្ពុជា និងបទពិសោធ៍ជោគជ័យរបស់សហគ្រិនក្នុងស្រុក។

ដោយមានការគាំទ្រផពីមូលនិធិកសាងសមត្ថភាព និងស្រាវជ្រាវ (CBRD) កម្មវិធី SmartStart ULP ត្រូវបានអនុវត្តដោយភ្ជាប់ជាមួយ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យបៀលប្រាយភ្នំពេញ និងសៀមរាប សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បាត់ដំបង សាកលវិទ្យាល័យអង្គរ សាកលវិទ្យាល័យស្វាយរៀង និង សាកលវិទ្យាល័យ បច្ចេកវិទ្យា និង វិទ្យាសាស្ត្រ កម្ពុជា ។ ចាប់តាំងពីកម្មវិធីត្រូវបានដាក់សាកល្បងកាលពីឆ្នាំ ២០១៩ កម្មវិធីនេះមានសិស្សនិសិ្សតចំនួនប្រហែល ៧៥០ នាក់ បានចុះឈ្មោះក្នុងវគ្គបណ្ដុះបណ្ដាលនេះ។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «នេះគឺជាឱកាសដ៏ល្អសម្រាប់និស្សិតជាច្រើនក្នុងថ្នាក់បរិញ្ញាបត្រនាពេលបច្ចុប្បន្ននេះ។ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតឌីជីថលកម្ពុជា យើងមានទំនុកចិត្តថាកម្មវិធី SmartStart ULP ជាមួយការគាំទ្ររបស់ក្រសួងទាំងពីរ នឹងជួយផ្ដល់ចំណេះដឹងមូលដ្ឋានគ្រឹះនៃភាពជាសហគ្រិន និងបំណិនជីវិត ដែលសិស្សនិសិ្សតនានា ត្រូវការដើម្បីឈានចូលទៅក្នុងវិស័យការងារដោយជោគជ័យ និងនាំយកការផ្លាស់ប្តូរនៅក្នុងក្រុមហ៊ុន សហគមន៍ និងប្រទេសរបស់ពួកគេ។»
SmartStart ULP គឺជាកម្មវិធីសិក្សាតាមអនឡាញក្នុងស្រុកដំបូងគេបង្អស់ ដែលណែនាំចំណេះដឹងអំពីភាពជាសហគ្រិនតាមរយៈវិធីសាស្រ្តសិក្សាចម្រុះ។ ជាមួយនឹងប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) ដ៏ល្អមួយ សិស្សនិស្សិតចំណាយពេល ៣០ ម៉ោងក្នុងថ្នាក់រៀន និង ១៥ ម៉ោងធ្វើការប្រកបដោយឯករាជ្យ និងសិក្សាតាមអនឡាញ។ វគ្គសិក្សានេះត្រូវបានបង្រៀនជាភាសាខ្មែរ និងភាសាអង់គ្លេស ហើយរួមបញ្ចូលភាពជាដៃគូរបស់សាកលវិទ្យាល័យនានា ជាវគ្គជម្រើស ឬជាវគ្គកាតព្វកិច្ច។

នាយកផ្នែកសហគ្រិន និងនវានុវត្តន៍នៃ Impact Hub ភ្នំពេញ កញ្ញា Melanie Mossard បានឲ្យដឹងថា៖ «ក្រុមហ៊ុន Smart Axiata និង Impact Hub ភ្នំពេញ តែងតែមានកិច្ចសហប្រតិបត្តិការដ៏ល្អរវាងគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍន៍អ្នកមានទេពកោសល្យ ផ្នែកសហគ្រិនភាពបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ និងការជំរុញប្រព័ន្ធអេកូឌីជីថល។ លើកនេះ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសាកលវិទ្យាល័យទាំងដប់ ដែលផ្តល់តម្លៃដល់សហគ្រិនភាពបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍន៍របស់សិស្សនិស្សិត ខ្ញុំពិតជារំភើបណាស់ដែលបានឃើញថាកម្មវិធីនឹងត្រូវបានដាក់បញ្ចូលជាផ្នែកមួយនៃកម្មវិធីសិក្សារបស់ពួកគេ។»
កញ្ញា Melanie បានបន្ថែមទៀតថា៖ «លើសពីនេះ យើងបានរកឃើញថា វាមានសារៈសំខាន់ណាស់ក្នុងការសម្រេចយកសហគ្រិនកម្ពុជា ចំនួន ១៥ នាក់ ជាករណីសិក្សា ដើម្បីបង្ហាញពីផ្នែកនីមួយៗនៃកម្មវិធីសិក្សា ដើម្បីបង្ហាញពីគំរូក្នុងស្រុកដែលសិស្សអាចកំណត់អត្តសញ្ញាណខ្លួនឯងបាន។ ជាមួយនឹងវីដេអូ លំហាត់ និងសម្ភារៈនានា ក្នុងវិធីសាស្រ្តសិក្សាចម្រុះ សិស្សនឹងអាចរៀនបានទាំងទ្រឹស្តី និងបទពិសោធន៍ជាក់ស្តែងជាមួយមិត្តភក្តិ និងគ្រូរបស់ពួកគេ ដែលផ្តល់អត្ថប្រយោជន៍ដល់អាជីពរបស់ពួកគេនាពេលអនាគត។ យើងជឿជាក់ថា ការវិនិយោគក្នុងការអភិវឌ្ឍផ្នត់គំនិតសហគ្រិនភាពក្នុងចំណោមយុវជនកម្ពុជា គឺជាកត្តាសំខាន់សម្រាប់អនាគតនៃប្រទេសកម្ពុជា។ យើងត្រូវបង្កើនអ្នកបង្កើតការងារជំនាន់ថ្មីនិងអ្នកកដោះស្រាយបញ្ហា ហើយយើងសង្ឃឹមថាវេទិកានេះនឹងបំពាក់ឱ្យពួកគេសម្រាប់អនាគតរបស់ពួកគេ។ »

លោក Feiruz បានបន្ថែមទៀតថា៖ «ការមានផ្នត់គំនិតសហគ្រិនគឺជាជំនាញដ៏មានតម្លៃក្នុងជីវិត សម្រាប់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់នរណាម្នាក់។ យើងរំពឹងថាសិស្សទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ពី កម្មវិធី SmartStart ULP ដោយមិនគិតពីថា តើមហិច្ឆតារបស់ពួកគេគឺចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ ឬធ្វើការនៅតាមក្រុមហ៊ុននោះទេ។ យើងជឿជាក់ថាកម្មវិធី ULP នឹងផ្តល់ការបណ្តុះបណ្តាល និងជំនាញដែលនឹងជួយបង្កើតអ្នកដឹកនាំកម្ពុជាជំនាន់ក្រោយ។»
និស្សិតសាកលវិទ្យាល័យដែលចូលរួមក្នុងវគ្គសិក្សានេះត្រូវបានគេរំពឹងថានឹងទទួលបានចំណេះដឹងស៊ីជម្រៅ អំពីភាពជាសហគ្រិន អភិវឌ្ឍផ្នត់គំនិតសហគ្រិន និងបង្កើនសមត្ថភាពការងារ និងជំនាញជីវិតរបស់ពួកគេ។
បណ្ឌិត សុខ គឹមឈិន ព្រឹទ្ធបុរសមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា៖ «ខ្ញុំពិតជាជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យភូមិន្ទកសិកម្ម Impact Hub ភ្នំពេញ និង Smart Axiata នឹងពិតជាលើកកំពស់ការអប់រំសហគ្រិនភាពនៅកម្ពុជា។»
ក្រៅពីការចូលរួមក្នុងវគ្គសិក្សានេះ និស្សិតឆ្នើម ៗមកពីសាកលវិទ្យាល័យទាំងដប់នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី Bootcamp ដោយស្នាក់នៅរយៈពេល ៣ថ្ងៃ ២ យប់ ដើម្បីស្វែងយល់បន្ថែមអំពីសហគ្រិន ភាពបច្ចេកវិទ្យា និងធ្វើការបន្ថែមលើគំនិតអាជីវកម្មរបស់ពួកគេពីសាកលវិទ្យាល័យ ដើម្បីប្រកួតប្រជែងសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស ឬនិង ការប្រកួតប្រជែសម្រាប់រង្វាន់សាច់ប្រាក់ នៅចុងបញ្ចប់នៃឆមាសរបស់ពួកគេផងដែរ៕
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីវគ្គសិស្សា SmartStart Unipreneur សូមតាមដានទំព័រ Facebook របស់ Smart for Cambodia នៅ www.facebook.com/smartforcambodia ឫចូលទៅកាន់ www.smartstart.com.kh
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជា ប្រតិបត្ដិករ ទូរគមនាគមន៍ ចល័ត ឈាន មុន គេ ក្នុង ព្រះរាជា ណាចក្រ កម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុនបាន និង កំពុង បម្រើ អតិថិជន ចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនមេ មាន ឈ្មោះ ថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវា ទូរគមនាគមន៍ធំជាងគេបង្អស់មួយ ក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺ ជា ប្រតិបត្តិករ ទូរគមនាគមន៍ចល័ត ដែលមានភាពឈានមុខគេបង្អស់ ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យ ក្នុងព្រះរាជា ណាចក្រកម្ពុជា ។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ ទី៤ “4G LTE” ក្នុងឆ្នាំ ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជា ដោយបង្ហាញពីភាពជាអ្នកដឹកនាំ ផ្នែកសេវា ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័ត ដ៏សម្បូរបែបរួម មាន៖ សេវាបច្ចេក វិទ្យា 2G, 2.5G, 3G និង 3.75G ក៏ ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ ក្នុង តំបន់ប្រជាសាស្ត្រច្រើន ជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុន ក៏កំពុងបម្លែងខ្លួនយ៉ាងសកម្ម ទៅជាប្រតិបត្តិករបែបឌីជីថលតាម រយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យ ប្រកប ដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជា ដៃគូជាមួយភាគីអន្តរជាតិនានា ដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និងក្រុម ហ៊ុន Facebook ក៏ដូចជា សេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃសេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។
ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុត នៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់ លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានា សម្រាប់ កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិក និយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះ រួមបញ្ចូលទាំងនិយោជិត ក្នុងស្រុក និងនិយោជិត បរទេស ដែលកំពុងខិតខំប្រឹងប្រែង ឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នា ក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!

ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះ មុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
www.smart.com.kh
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង
កែវ ព្រីយ៉ានិត្យ, Smart Axiata
Tel: +855 10 202 157
keo.priyanith@smart.com.kh
គីម កុសុមា, Impact Hub Phnom Penh
Tel: +855 95 775 688
kosoma.kim@impacthub.net
- https://www.youtube.com/watch?v=3_Si8tRPz_0
- https://youtu.be/AlwlPqMpfc8
- https://youtu.be/o-6VwY3UHVc ៕




