Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចិន និង វៀតណាម ចំនួន២នាក់ ជាប់ពាក់ព័ន្ធនឹង ឃាត.កម្មដោយបា.ញ់ស.ម្លាប់បុរសចិនម្នាក់ នៅខេត្តព្រះសីហនុ !!

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃនគរបាលរាជធានីភ្នំពេញ បានសហការជាមួយ នគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចបុរីប៉េងហួតបឹងស្នោរ ផ្ទះលេខA-១៤ ផ្ទះលេខN៧៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន ២នាក់ ពាក់ព័ន្ធ ករណីឃាត.កម្ម ដោយបា.ញ់ស.ម្លាប់បុរសជនជាតិចិនម្នាក់ នៅខេត្ត ព្រះសីហនុ ។

ករណីឃាត.កម្មខាងលើនេះ កើតឡើង កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣ និង៣០នាទី ចំណុចក្នុងបុរី BLUE SKY ផ្ទះលេខA252 ជាន់ផ្ទាល់ដី ស្ថិតក្នុងក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ២ នាក់ខាងលើ នេះ មានឈ្មោះ ទី ១- ឈ្មោះ LI HONGBO ហៅប៉ូប៉ូ ភេទប្រុស ជនជាតិចិន ។ និង ទី ២- ឈ្មោះ មី ពៅ ភេទស្រី ជនជាតិវៀតណាម ។

ចំណែក់ឯ ជនរងគ្រោះមានឈ្មោះ JIKE MUNAI ភេទប្រុស ជនជាតិចិន មានទីលំនៅ ក្នុងបុរី BLUE SKY ផ្ទះលេខA252 ជាន់ផ្ទាល់ដី ស្ថិតក្នុងក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

បច្ចុប្បន្ននេះ, ជនសង្ស័យទាំង២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ប្រគល់ជូននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលារ តាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×