Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការរាជធានីភ្នំពេញផ្តន្ទោទោស មន្ត្រីយោធា ឈ្មោះ ទុត សុគន្ធារ៉ា ដាក់គុក ១ឆ្នាំ ដែលជាទណ្ឌកម្ម យ៉ាងទាបបំផុត ពាក់ព័ន្ធនឹងការយកកាំ.ភ្លើងបា.ញ់សត្វបា.ញ់ត្រូវក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ស្លា.ប់ នៅខណ្ឌកំបូល!!

ភ្នំពេញ ៖ លោកស្រីយ៉ិច ឈាណាវី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជ ធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ខែ ធ្នូ ឆ្នាំ ២០២១ បានប្រកាសសាលក្រម កំបាំងមុខ និង សម្រេចកាត់ទោស ជនជាប់ចោទឈ្មោះ ទុត សុគន្ធារ៉ា( ឬ ឌុត សុគន្ធារ៉ា) ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដាក់គុកកំណត់ត្រឹមតែ ០១ ( មួយ) ឆ្នាំ ប៉ុណ្ណោះ ដែលជាទណ្ឌ.កម្មយ៉ាងស្រាលបំផុត ជាប់ពាក់ព័ន្ធនឹងករណីយកកាំ.ភ្លើងបា.ញ់សត្វបា.ញ់ត្រូវក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ បណ្ដាលឱ្យស្លា.ប់ ប្រព្រឹត្តកាលពីថ្ងៃទី ៦ មីនា ឆ្នាំ ២០២១ នៅភូមិលិចវត្តសង្កាត់-ខណ្ឌកំបូល រាជធានី-ភ្នំពេញ។

យោងតាមប្រកាសសាលក្រមរបស់លោកស្រីចៅក្រម យ៉ិច ឈាណាវី បានឲ្យដឹងថា នៅក្នុងរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទឈ្មោះ ទុត សុគន្ធារ៉ា ( ស្ថិតនៅក្រៅឃុំ) ត្រូវបានជាប់ចោទចំនួន ២បទល្មើស គឺ «បទ មនុស្សដោយអចេនា និង បទ ការកាន់កាប់អា.វុធ ដោយគ្មានការអនុញ្ញាត» តាមបញ្ញតិ្តមាត្រា ២០៧ (ដែលត្រូវផ្តន្ទាទោស ពី ០៦ ខែ ទៅ ០៣ឆ្នាំ) និង បញ្ញតិ្តមាត្រា ៤៩០ (ដែលត្រូវផ្តន្ទាទោស ពី០៦ ទៅ ០៣ ឆ្នាំ) នៃ ក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី ៦ ខែ មីនា ឆ្នាំ បន្ទាប់ពីគាត់ បានយកកាំ.ភ្លើងបា.ញ់សត្វបា.ញ់ ដើម្បីជាល្បែងកម្សាន្តលេង និង បណ្ដាលឱ្យ ក្មេងប្រុសរងគ្រោះឈ្មោះ សារឿន ប៊ុនថា អាយុ ១៤ ឆ្នាំ រៀនថ្នាក់ទី ៨ នៅអនុវិទ្យាល័យបែកចាន និងរស់នៅក្នុងមណ្ឌលអង្គការសង្គ្រោះជនអស់សង្ឃឹម ស្លា.ប់យ៉ាងអាណោមអាធម៌ បំផុត និង ត្រូវគ្រាប់កាំ.ភ្លើងខ្យល់របស់ស្លា.ប់ ដូចនឹងសត្វលលកចំនួន១ក្បាល ដែលត្រូវបានគាត់ បា.ញ់ និង បន្សល់ទុកនៅក្បែរ កុមារារងគ្រោះ នោះដែរ។

តែជនជាប់ចោទ ឈ្មោះ ទុត សុគន្ធារ៉ា ឬ ឌុត សុគន្ធារ៉ា ត្រូវបានដោះលែងឲ្យស្ថិតនៅក្រៅឃុំ ជាបណ្តោះអាសន្ត រហូតមកទល់សព្វថ្ងៃនេះ៕ក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×