Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តហាយឡែនឌ័រ បើកលឿនជាន់ហ្វ្រាំងមិនជាប់ ជ្រុលទៅបុ.ករថយន្តlexus570 រងការខូចខាត

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជាន់ហ្រ្វាំងមិនជាប់ជ្រុលទៅបុ.ករថយន្តlexus 570 បើកបត់ឆ្លងផ្លូវចំពាក់កណ្តាលទ្វារខាងស្តាំពេញទំហឹង បណ្ដាលឲ្យរងការខូចខាត សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ២០ នាទីយប់ថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវដួងងៀប ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាកlexus 570 ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា YONG.9.9 បើកចេញពីផ្លូវបេតុងក្នុងទិសដៅពីលិចមកកើត រួចបានបត់ឆ្វេងឡើងតាមបណ្តោយផ្លូវដួងងៀប , ពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តបង្កម៉ាកហាយឡែនឌ័រមួយគ្រឿង ពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ 2AX-0397 បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវដួងងៀប ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុករថយន្តlexus 570 កំពុងបត់ឆ្លងផ្លូវចំពាក់កណ្តាលទ្វារខាងស្តាំ យ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតកំពឹត ទ្វារមួយចំហៀង ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នាដោយភាគីទាំងពីរ សម្រួលគ្នាពុំត្រូវក៏ទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×