Tuesday, March 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមចោរប្ល.ន់ផ្ទះអ្នកលក់ឡេលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានហើយ ក្នុងនោះមានលោក William Guang ប្រធានគណបក្សខ្មែរក្រោក

ភ្នំពេញ ៖ ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន៥ដើម(វែង១ដើម ខ្លី៤ដើម)។

អាវុធហត្ថភ្នំពេញ កំពុងបន្តនីតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់)។

ព័ត៌មានច្បាស់ការដែលបណ្តាញព័ត៌មានទទួលបានពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាប់ឃាត់ខ្លួនមនុស្សមួយចំនួន ក្នុងនោះមាន លោក សុខ សុវណ្ណ វឌ្ឍនា សា ប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី។

បើតាមការបញ្ជាក់ពី ផេកហ្វេសប៊ុកផ្លូវការរបស់ ស្នងការ នគរបាល រាជធានី ភ្នំពេញ បានឲ្យដឹងដែរថា នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២១នេះ ថា៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការននគរបាលជាតិ ,លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បានស្រាវជ្រាវ និងដេញឃាត់បានរថយន្ត ដែលជនសង្ស័យបានប្រើប្រាស់ ក្នុងករណីប្ល.ន់កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរីញូថោន ខណ្ឌពោធិ៍សែនជ័យ ។

ដោយស្ថានភាពងងឹតខ្លាំង កម្លាំងជំនាញបានប្រដេញរថយន្តនេះ រហូតជនសង្ស័យបានបើកទ្វារលោតគេចខ្លួនចូលក្នុងគម្ពោធព្រៃ ពេលនេះសមត្ថកិច្ចកំពុងធ្វើការឡោមព័ទ្ធទីតាំងនោះ ដើម្បីបន្តរុករកជនសង្ស័យ ដែលរត់គេចខ្លួន។ ដោយពិនិត្យឃើញមានដបសាំងក្នុងរថយន្ត សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថា ជនសង្ស័យមានបំណងបើករថយន្តទៅកន្លែងស្ងាត់ ដើម្បីដុតកំទេចចោលបំផ្លាញភស្តុតាង។

លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃទី១៩ខែធ្នូឆ្នាំ២០២១ បានសរសេរសារលើហ្វេសប៊ុកថា សូមជម្រាបជូនមហាជនទាំងអស់ឲ្យបានជ្រាបថា ព័ត៌មាននៃកាបាត់បង់ទ្រព្យសម្បត្តិទាំងអស់របស់នាងខ្ញុំ នៅមិនទាន់ច្បាស់ការនៅឡើយទេ យើងកំពុងធ្វើការសហការ ជាមួយសមត្ថកិច្ចគ្រប់ជំនាញនៅឡើយ។ ដូចនេះ សូមបណ្តាអង្គភាពព័ត៌មានទាំងអស់ សូមមេត្តាកុំចុះផ្សាយព័ត៌មានមិនទាន់ច្បាស់ការ មិនតម្លាភាព ឬវិភាគដោយឯងៗ យើងខ្ញុំជាជនរងគ្រោះ សូមអះអាងថា ការបាត់បង់មានចំនួនច្រើនលើសលប់ ខ្ទង់លាន$ ដែលយើងកំពុងសើរើវិក្កយបត្រដើម្បីផ្ទៀងផ្ទាត់។
ព័ត៌មានជាផ្លូវការ នឹងចេញបញ្ជាក់នៅពេលឆាប់ៗនេះ សូមអរគុណដល់សមត្ថកិច្ចគ្រប់ជំនាញ ដែលបានយកចិត្តទុកដាក់ ក្នុងការប្រតបត្តិការណ៍នេះយ៉ាងសកម្ម ហើយក៏សង្ឃឹមថា នឹងអាចវែករកមុខសញ្ញាចាប់ក្រុមចោរប្ល.ន់ប្រដាប់អា.វុធនេះ បានក្នុងពេលឆាប់ៗនេះ។
យើងនឹងមានការបកស្រាយ នៅក្នុងការឡាយ លើករណីនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×