ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន A24 នៅទីក្រុងភ្នំពេញ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានជជែកអំពី កិច្ចខិតខំប្រឹងប្រែងគោរពសិទ្ធិមនុស្សនៅកម្ពុជា។
លោកបានអំពាវនាវឱ្យសហរដ្ឋអាមេរិកផ្តល់ការបំភ្លឺអំពី បម្រាម ឬ ទណ្ឌកម្មថ្មី ដែលអាមេរិកបានដាក់មកលើប្រទេសកម្ពុជាកាលពីមួយសប្តាហ៍មុន ដែលរួមមានបម្រាមលក់អាវុធអោយកម្ពុជា និងការរឹតបន្តឹងការនាំចេញថ្មី។
លោក ផៃ ស៊ីផាន ក៏បានបដិសេធអំពីការផ្តល់ មូលដ្ឋានទ័ពជើងទឹក អោយទៅកងទ័ពចិនផងដែរ ដោយលោកអះអាងថា គ្មានកងទព័ជើង ទឹកចិននៅ កំពង់ផែររាមនោះទេ លើកលែងតែកម្មករចិន ដែលគ្រប់គ្រងការ សាងសង់កំពង់ផែរទឹកជ្រៅ នោះប៉ុណ្ណោះ។
លោក ផៃ ស៊ីផានបន្តថា៖«វាគឺជារឿងនយោបាយដូចដែលពួកគេ (សហរដ្ឋអាមេរិក) បានចោទប្រកាន់មកលើប្រទេសកម្ពុជា ដែលអនុញ្ញាតឲ្យមានយោធាចិនសាងសង់ផែសមុទ្រទឹកជ្រៅដូចដែលគេបានហៅថា មូលដ្ឋានទ័ពរាម។ ខ្ញុំបាននាំក្រុមអ្នកយកព័ត៌មានជាង១០០នាក់ និងភ្នាក់ងារអ្នកសារព័ត៌មានអន្តរជាតិ ទៅពិនិត្យមើលមូលដ្ឋានទ័ពរាម ហើយយើងបានអនុញ្ញាឲ្យអ្នកទាំងអស់គ្នាពិនិត្យទីកន្លែងនោះ ហើយអ្នករាល់គ្នាបានឃើញថា យើងមិនមានជនជាតិចិននៅទីនោះដែរ»។
លោកបានបន្តថា៖«ខ្ញុំសូមលើកឡើងពីបញ្ហាសិទ្ធិមនុស្សដែលអាមេរិកចោទកម្ពុជា ហើយថាកម្ពុជាមិនគោរពសិទ្ធិមនុស្ស។ យើងយល់អំពីសិទ្ធិមនុស្ស ដូចជាមូលដ្ឋានគ្រឹះនៃប្រជាជនដែលជឿ និងយកចិត្តទុកដាក់លើសិទ្ធិមនុស្ស ដូច្នេះមនុស្សទាំងនោះត្រូវយកចិត្តទុកដាក់លើការទទួលខុសត្រូវ នេះជាច្បាប់។ រដ្ឋធម្មនុញ្ញរបស់យើងចែងថា មនុស្សគ្រប់រូបមានសិទ្ធិ ប៉ុន្តែយើងមិនគួររំលោភសិទ្ធិអ្នកដទៃឡើយ។»៕ ប្រភព៖ A24