ភ្នំពេញ ៖ ប្រភពព័ត៌មានអំពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថា នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំ ដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួន ជនសង្ស័យចំនួន ១២ នាក់ ក្នុងនោះ ក៏មានឈ្មោះ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ជាប្រធានគណបក្សខ្មែរក្រោកផងដែរ ជាប់សង្ស័យពាក់ព័ន្ធនឹងករណីការ សមគំនិត ក្នុងអំពើប្ល.ន់ផ្ទះ ឧកញ៉ា អ៊ាន សៀវមី អ្នកលក់ឡេ កាលពីពេលថ្មីៗនេះ។

សមត្ថកិច្ចកងរាជអាវុធហត្ថ បាននិយាយថា ក្រោយប្រតិបត្តិបង្ក្រាប, កម្លាំងកងរាជអាវុធហត្ថ បានដកហូតអា.វុធចំនួន៥ដើម ក្នុងនោះ ( រួមមាន វែង១ដើមនិង អា.វុធចំនួន ខ្លី៤ដើម) ព្រមទាំងវត្ថុតាង និង សម្ភារៈពាក់ព័ន្ធមួយចំនួនផ្សេងទៀត ពីពួកគេ។
បច្ចុប្បន្ននេះ, កម្លាំងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងតែបន្តនីតិវិធីលើមនុស្សសង្ស័យ ដែលត្រូវបានឃាត់ខ្លូន និង កំពុងតែបន្តការស្រាវជ្រាវ និង ស៊ើបអង្កេតអ្នកពាក់ព័ន្ធដទៃទៀត។
ពាក់ព័ន្ធនឹងករណីខាងលើនេះ, លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង លោក William Guang មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា




