ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋខ្មែរនៅតំបន់ឆ្នេរសមុទ្រ ស្នើសុំអ្នកវិនិយោគ ត្រឡប់មកបញ្ចប់ការសាងសង់នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ទីក្រុងឆ្នេរសមុទ្រដ៏សំខាន់របស់កម្ពុជា គឺក្រុងព្រះសីហនុ ត្រូវបានគេឃើញមានលំហូរនៃការវិនិយោគ និងសំណង់អគាររបស់ចិនយ៉ាងច្រើនក្នុងកំឡុងឆ្នាំ២០១៥ និង ២០១៦ ដែលលំហូរនៃ​ការវិនិយោគ​នេះ​ បានជំរុញឱ្យទីក្រុងឆ្នេរសមុទ្រមួយនេះមានសន្ទុះនៃអគារខ្ពស់ៗ ផ្ទះល្វែង និងកាស៊ីណូថ្មីៗ។

ប៉ុន្តែសន្ទុះនៃការរីកដុះដាលនៃអគារទាំងនេះ ត្រូវបានផ្អាកដំណើរការនៅឆ្នាំ ២០១៩ ហើយពលរដ្ឋចិនប្រមាណជាជាង ១០០,០០០ នាក់ ក៏បានត្រឡប់ទៅស្រុកកំណើតវិញ ដោយបន្សល់ទុកនូវគម្រោងសាងសង់មិនទាន់រួចរាល់ជាច្រើន ដែលធ្វើឲ្យទីក្រុងឆ្នេរសមុទ្រមួយនេះ ពោរពេញទៅដោយគ្រោងអគារ ដែលមិនទាន់ត្រូវបានបញ្ចប់ ការសាងសង់ជាច្រើន។

ស្របពេលដែលរដ្ឋាភិបាលកម្ពុជា ប្រកាសបើកប្រទេសឡើងវិញ ហើយជំងឺរាតត្បាតកូវីដ១៩ ក៏មានភាពធូរស្បើយឡើងវិញហើយនោះ ប្រជាពលរដ្ឋខ្មែរ ក្នុងក្រុងព្រះសីហនុ សង្ឃឹមថា ជនជាតិចិននឹងត្រឡប់មកខេត្តព្រះសីហនុវិញ ដើម្បីបញ្ចប់គម្រោងសាងសង់អគារ របស់ពួកគេ ក៏ដូចជាស្តារឡើងវិញនូវសម្រស់ស្រស់ស្អាត និងភាពរុងរឿងនៃទីក្រុងឆ្នេរសមុទ្រនេះម្តងទៀត៕

ប្រភព៖ A24

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>