ខេត្តកណ្ដាល ៖ នៅថ្ងៃទី១៨, ១៩ និង២០ ខែធ្នូ ឆ្នាំ២០២១នេះមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តឧត្តរមានជ័យ ខេត្តកណ្ដាល ខេត្តសៀមរាប និងរាជធានីភ្នំពេញបានបន្តចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ និងអនុវត្តច្បាប់ដើម្បីការពារសិទ្ធិ ដល់អ្នកប្រើប្រាស់ ក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈ ស្ថិតនៅក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែងនៃខេត្តឧត្តរមានជ័យ ស្រុកល្វាឯម និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ទីតាំងផ្លូវក្រវ៉ាត់ក្រុងនៃខេត្តសៀមរាប និងរាជធានីភ្នំពេញ។
យោងតាមលទ្ធនៃការត្រួតពិនិត្យ មន្ត្រីជំនាញ ក.ប.ប. បានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន ១៤ទីតាំង ក្នុងចំណោម៤១ទីតាំងដែលបានចុះត្រួតពិនិត្យ។ ចំពោះម្ចាស់ទីតាំងដែលមិនមានភាពអនុលោមត្រូវបានមន្រ្តីជំនាញពិន័យទៅតាមនីតិវិធីផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី















