Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការ​រង​នគរបាលជាតិ ស្នើសុំ​ឲ្យ​មន្ទីរ​ជំនាញ​ជួយ​រឹតបន្តឹង​លើ​ការ​ប្រឡង​យក​ប័ណ្ណ​បើកបរ​យានយន្ត ខណៈពេល​ដែល​បច្ចុប្បន្ន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាលមកពី​កត្តា​មនុស្ស​កើតឡើង​ច្រើន​ជាង​កត្តា​ផ្សេង​ទាំងអស់​

​តាកែវ​៖ ថ្លែង​នៅក្នុង​ពិធី​ប្រជុំ​ជម្រុញ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ត្រីមាស​ទី​១​ឆ្នាំ​២០១៨​និង​លើក​ទិសដៅ​អនុវត្ត​បន្ត នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នា​ថ្ងៃ​ទី ២៤ មេសា ២០១៨ នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ បានធ្វើការ​សំណូមពរ​ដល់​មន្ទីរ​ជំនាញ ដែល​ពាក់ព័ន្ធ​ជាមួយ​និង​ការចូលរួម​កាត់បន្ថយ​នៅ​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​រឹតបន្តឹង​បន្ថែម​ទៀត​ទៅ​លើ​ការប្រឡង​សុំ​បើកបរ​យានយន្ត របស់​បងប្អូន​ប្រជាពលរដ្ឋ ពីព្រោះ​ថា​ក្នុងពេល​បច្ចុប្បន្ន​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​គឺ​ភាគច្រើន​កើតឡើង​ចេញ​ពី​កត្តា មនុស្ស ។ ដូច្នេះ​ដើម្បី​ចូលរួម​នៅ​សកម្មភាព ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៏​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស អោយបាន​យល់ដឹង និង​ត្រូវ​នាំ​គ្នា​គោរព​ច្បាប់​ចរាចរណ៍​នោះ គួរ​ណាស់​តែ​រឹតបន្តឹង​ទៅលើ​ការ ប្រឡង​សុំ​ប័ណ្ណបើកបរ​របស់​ប្រជាពលរដ្ឋ​បន្ថែមទៀត​និង​កាន់តែ​ខ្លាំង​ព្រោះ​វា​ក៏​ជា​ចំណុច​មួយ​សំខាន់​ផងដែរ ទៅលើ​ការរួម​គ្នា​កាត់បន្ថយ​នៅ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ហើយ​ត្រូវ​ជៀសវាង​អោយបាន​ទៅ​លើ​ការ​លួច​ផ្តល់​ប័ណ្ណ​បើកបរ​យានយន្ត​នេះ​ទៅ​អោយ​ឃាតករ ។​

​ឯកឧត្តម​អគ្គស្នងការ​រង​នគរបាលជាតិ​បាន​បន្តថា មន្ត្រីនគរបាល​ត្រូវ​ធ្វើ​គ្រប់​វិធី​យ៉ាងណា អោយ​ប្រជាពលរដ្ឋ​គោរព​និង​ក្លាច​ច្បាប់​ចរាច​រណ៍ ជាជាង​កុំអោយ​ប្រជាពលរដ្ឋ​ក្លាច​នគរបាល​ចរាចរណ៏​ជាង​ក្លាច​ច្បាប់​ទៅ​វិញ ។ ក្នុងនោះដែរ​ឯកឧត្តម ហ៊ឹម យ៉ាន ក៏បាន​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូល​រូ​ម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​ការពារ​អាយុជីវិត​របស់​ខ្លួនឯង និង​អនាគត​របស់​ក្រុមគ្រួសារ​របស់​ខ្លួន​ផង ។​

នៅក្នុង​ពិធី​នោះ​ដែរ​លោក ខាន់ សុខា អភិបាលរង​ខេត្តតាកែវ ក៏​បាន​សំណូមពរ​ទៅលើ​ហេតុផល​មួយ​ដល់​ឯកឧត្តម​អគ្គស្នងការ​រង​នគរបាលជាតិ ទៅលើ​ការកែច្នៃ​រថយន្ត​ដឹក​កម្មករ កម្មការិនី​រោងចក្រ ជាច្រើន​នាក់ ហើយ​ការកែច្នៃ​ត​ទ្រុង ខុស​ស្តង់ដារ​នោះ គឺជា​ហានិភ័យ​មួយ​ខ្ពស់ ទៅ​លើ​សុវត្ថិភាព​ក្នុងការ​បើកបរ​យានយន្ត​នៅលើ​ផ្លូវ ដែល​កំពុង​តែ​ផ្ទុក​មនុស្ស យ៉ាងតិច មិន​ក្រោម​ពី​៧០​នាក់ ទៅជិត ១០០​នាក់​នោះ​ទេ ។ ដូច្នេះ​គួរ​ណាស់​តែ​មាន​វិធានការ​តឹងរឹង​ថែម​ទៀត ចំពោះ​រថយន្ត​កែច្នៃ​ដឹក​កម្មករ កម្មការិនី​រោងចក្រ​នេះ ពី​ព្រោះ​អត្រា​មនុស្ស​ស្លាប់ និង​របួស​អាច​និង​កើនឡើង​ច្រើន បើសិន​ជា​រថយន្ត​ដឹក​កម្មករ​នោះ ជួប​នៅ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​បច្ចុប្បន្ន​នេះ​ដែរ គឺ​ករណី​រថយន្ត​ដឹក​កម្មករ​រោងចក្រ គឺ​កើតមាន​ឡើង​ជា​ញឹកញាប់​ដែរ ទៅ​លើ​ករណី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ៕ តាកែវ​

×