Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនមេក្លោងជួញដូរគ្រឿងញៀនចិនតៃវ៉ាន់ ៣នាក់ ជាប់ពាក់ព័ន្ធនឹងការផលិត កែច្នៃ និងដឹកជញ្ជូនគ្រឿងញៀនជាង ៨៤តាននៅខេត្តកំពង់ស្ពឺ

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ចិនត៉ៃវ៉ាន់ ដែលសង្ស័យជាមេក្លោងគ្រឿងញៀន បរទេសដ៏ធំ នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន, ផលិតនិង ជួញដូរគ្រឿងញៀន ជាង ៨៤ តាន ប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ៤ ស្រុកកំពង់លីលា ខេត្តព្រះសីហនុ និងនៅក្រុមហ៊ុន ស៊ីន យិនហ្វេង ខេមបូឌា អ៊ិនដាស់ស្ទ្រី ខូអិលធីឌី ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

យោងតាមដីការរបស់តុលាការ បានឲ្យដឹងថា ជនត្រូវចោទចិនតៃវ៉ាន់ទាំង ៣នាក់ខាងលើនេះ មាន៖ ឈ្មោះ ទី១-ឈ្មោះ LY PO HAN ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ។ ទី២ -ឈ្មោះ YE YONG អាយុ៤៨ ភេទប្រុស ជនជាតិចិនតៃវ៉ាន់ (មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន) និង ទី ៣-ឈ្មោះ YE YAN SHOU អាយុ ៥៨ ឆ្នាំ ជនជាតិចិនសញ្ជាតិខ្មែរ។

ពួកគេត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកាន់ពីបទ : ផលិតដឹកជញ្ជូន , ក្សាទុក និងជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន និង បទសម្អាតប្រាក់ ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតអស់មួយជីវិត ក្នុងម្នាក់ៗ ប្រសិនបើតុលាការរកឃើញ ពីពិរុទ្ធភាព ។

ពួកគេ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២១ នៅចំណុចផ្លូវជាតិលេខ៤ ស្រុកកំពង់លីលា ខេត្តព្រះសីហនុ និងនៅក្រុមហ៊ុន ស៊ីន យិនហ្វេង ខេមបូឌា អ៊ិនដាស់ស្ទ្រី ខូអិលធីឌី ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពុងស្ពឺ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបានថ្នាំញៀនប្រភេទ (កេតាមីន) បានចំនួន ២២៣៧ គីឡូក្រាម, សារធាតុគីមីផ្សំ សម្រាប់ផលិតគ្រឿងញៀនចំនួន ៨៤តោន, និងឧបករណ៍កែច្នៃមមួយចំនួនទៀត ពីពួកគេ៕ រក្សាសិទ្ធិដោយ ៖ ចន្ទ ភា

×