ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២១ បានប្រកាសសាលក្រម និង បានសម្រេចផ្តន្ទាទោស បុររសជាប់ចោទម្នាក់ ដាក់ពន្ធនាគារ កំណត់ ១២ ឆ្នាំ ជាប់ទាក់ទង នឹងការរំ.លោភសេព.សន្ថវ: កុមារីម្នាក់ អាយុ ១៣ ឆ្នាំ ប្រព្រឹត្តភូមិសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីអំឡុងខែ មេសា ឆ្នាំ ២០២១។
សាលាដំបូងរាជធានីភ្នំពេញ ក៏បានបង្គាប់ឲ្យ ជនជាប់ចោទត្រូវបង់ថ្លៃ ជម្ងឺចិត្ត ចំនួន ៨០ លានរៀល ទៅម្តាយរបស់ជនរងគ្រោះ ជាភាគីដើមបណ្ដឹង។
លោកស្រីយ៉ិច ឈាណាវី ជា ប្រធានចៅក្រមប្រឹក្សាជំនុំ បានថ្លែងឱ្យដឹងនៅក្នុងសវនាការការថា ជនជាប់ចោទរូបនេះ មានឈ្មោះ ចក់ ជូត ភេទ ប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅ សង្កាត់កំបូល, ខណ្ឌកំបូល, រាជធានីភ្នំពេញ។

ចំណែកឯ ជនរងគ្រោះ គឺ ជាកុមារី ម្នាក់អាយុ១៣ ឆ្នាំ មានទីលំនៅ នៅភូមិភូមិ-សង្កាត់-និង-ខណ្ឌ ជាមួយជនជាប់ចោទ។
ជនជាប់ចោទត្រូវជាប់ចោទពីបទ: រំ.លោភសេព.សន្ថវ:មានស្ថានទម្ងន់ទោស និង ត្រូវបាននចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១១ ខែ មេសា ឆ្នាំ ២០២១៕
រក្សាសិទ្ធិដោយ : ចន្ទា ភា


