Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខេត្តព្រះសីហនុ​ បង្ក្រាបបាន​ ក្រុមចោរលួចម៉តូ​ មួយក្រុម​ ដកហូតបាន​ ម៉ូតូ​ និង​ ផ្លាកលេខ​ មួយចំនួន

ព្រះសីហនុ ៖ កម្លាំងជំនាញព្រហ្មទណ្ឌខេត្តព្រះសីហនុ​ ស្រាវជ្រាវបង្រ្កាបបានហើយ ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស (លួចកាច់បំបែកសោកម៉ូតូ) និងទទួលផលចោរកម្ម។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណរិន្ទ បានប្រាប់បណ្តាញព័ត៌មានថា ​នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៩ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលបណ្តឹងពីប្រជាពលរដ្ឋម្នាក់ថា ខ្លួនបានបាត់ម៉ូតូ ១គ្រឿង ZOOMER X ឆ្នាំ២០១៨ ពណ៌ស្វាយ ពាក់ស្លាកលេខ ព្រះសីហនុ 1G-6945 ដែលចតទុកនៅមុខបន្ទប់ជួលនៅក្រុមទី១៩ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលព្រះសីហនុ បានថ្លែងកោតសរសើរ​ ស្នងការនគរបាលខេត្តព្រះសីហនុ​ បង្ក្រាបបាន​ ក្រុមចោរលួចម៉តូ​ មួយក្រុម​ ដកហូតបាន​ ម៉ូតូ​ និង​ ផ្លាកលេខ​ មួយចំនួន​ ។ ឯកឧត្តម បានស្នើអ្នកបាត់កន្លងមក​ សូមអញ្ជើញមកពិនិត្យមើល​ ។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា បន្ទាប់ពីទទួលបណ្តឹងរួច កម្លាំងជំនាញផែនការងារព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៨នាក់ ជាបន្តបន្ទាប់ ក្នុងនោះមានជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធនឹងករណីលួចកាច់បំបែកសោកម៉ូតូ ចំណែក២នាក់ទៀត ពាក់ព័ន្ធនឹងករណីទទួលផលចោរកម្ម។ ជនរងគ្រោះឈ្មោះ សៀង ចាន់ដា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរចុងភៅ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យពាក់ព័ន្ធនឹងករណី លួចកាច់បំបែកសោកម៉ូតូចំនួន៦នាក់ មាន ៖ ១-ឈ្មោះ សុង វិច្ឆិកា ហៅ អឿន អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ ហាក់ វិទូ អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៣-ឈ្មោះ យ៉ាវ ឧត្តម អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។ ៤-ឈ្មោះ សំ សុខជា អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។ ៥-ឈ្មោះ ម៉ូង ឡុង អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។ ៦-ឈ្មោះ ឈឿន ពិទូ អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ។

ដោយឡែកជនសង្ស័យពាក់ព័ន្ធនឹងករណីទទួលផលចោរកម្ម ចំនួន២នាក់មាន ៖​ ១-ឈ្មោះ រឿន ពៅ អាយុ៣៥ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ២-ឈ្មោះ រឿន បូរ៉េត អាយុ៤៣ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

សម្ភារវត្ថុតាងចាប់យកបាន ៖ ម៉ូតូចំនួន ៦គ្រឿង ម៉ាក ZOOMER X ៤គ្រឿង, ម៉ាក HONDA ICON ១គ្រឿង និង SUZUKI MIO ១គ្រឿង
ផ្លាកលេខម៉ូតូ ចំនួន ១២សន្លឹក កញ្ចក់ម៉ូតូ ១គូ កាងម៉ូតូ ១។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជូនព័ត៌មាន ដល់ជនរងគ្រោះដែលបាត់ម៉ូតូ សូមរួសរាន់មកពិនិត្យម៉ូតូ ដែលសមត្ថកិច្ចដកហូត បាននៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីយកត្រឡប់ទៅវិញ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×