ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីឆាបឆេះបន្ទប់កម្មករស្នាក់នៅយ៉ាងសន្ធោសន្ធៅ ផ្អើលកម្មកររត់បាតជើងសព្រាត ក៏ដូចជាកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍ធ្វើការបា.ញ់ពន្លត់។
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង ១២និង៥៩នាទីរសៀលថ្ងៃទី២១ ខែឆ្នូឆ្នាំ២០២១ ស្ថិតនៅភូមិវាលស្បូវសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញផ្សែងហុយ ចេញយ៉ាងខ្មួលខ្មាញ់ ពីបន្ទប់កម្មករស្នាក់នៅក្រោយមក ក៏ចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយកម្មករនិងក្រុមសន្តិសុខ របស់បុរីប៉េងហួតបាននាំគ្នា ជួយយកបំពង់ពន្លត់អគ្គិភ័យ និងទឹកទៅជួយពន្លត់ ដោយគ្រប់គ្រងស្ថានការណ៍មិនបាន ក៏ប្រញាប់រាយការណ៍ជូនទៅដល់កម្លាំង សមត្ថកិច្ចក៏ដូចជារថយន្តពន្លត់អគ្គិភ័យ ដើម្បីចុះជួយអន្តរាគមន៍។
ក្រោយមករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចុះដល់ទីតាំងកន្លែងកើតហេតុ ជួយធ្វើការបា.ញ់ពន្លត់ឲ្យរលត់ទៅវិញភ្លាមៗ មិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងនោះឡើយ ករណីអគ្គិភ័យខាងលើនេះ សង្ស័យឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ ហើយនៅក្នុងហេតុនេះ មិនមានអ្នករងរបួសនិងស្លា.ប់នោះទេ គ្រាន់តែរងការខូចខាតបន្ទប់កម្មករស្នាក់នៅ ជាច្រើនបន្ទប់ និងសម្ភារៈមួយចំនួនតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សួង សាម













