Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះ​ក្តាម​អត់​ពង ក៏​គេ​អាច​ធ្វើឲ្យ​វា​មានពង​បានដែរ​! (មានវីដេអូ)

​ព័ត៌មាន​នៃ​ការប្រើប្រាស់​សារធាតុ​គីមី​ទៅលើ​គ្រឿង​សមុទ្រ បន្លែ និង​អាហារ​ផ្សេងៗ យើង​ឮ​មិនសូវ​ចេះ​ដាច់​នោះទេ ជាពិសេស​ទៅលើ​គ្រឿង​សមុទ្រ​នេះ​តែម្តង​។​

​អ្នកលក់​ខិលខូច​មួយចំនួន ចូលចិត្ត​ប្រើ​សារធាតុ​គីមី​ទៅលើ​គ្រឿង​សមុទ្រ​របស់ខ្លួន ដើម្បី​រក្សា​ទុក​វា​​ឲ្យនៅ​បានយូរ និង​មើលទៅ​ឃើញ​នៅ​ស្រស់​ដដែល ចំណែក​គ្រឿង​សមុទ្ររ​ស់​វិញ ក៏​មាន​ផ្ទុក​សារធា​តុ​​ប៉ះពាល់​សុខភាព​ផងដែរ ដូចជា​ក្នុង​វីដេអូ​នេះ​ជាដើម យើង​ឃើញ​មាន​ការចាក់​បញ្ជូល​សារធាតុ​រាវ​​ទៅក្នុង​ក្តាមថ្ម​រស់​។​

​សារធាតុ​រាវ​នោះ​មាន​ពណ៌​ដូចគ្នា​ទៅ​នឹង​ពង​ក្តាម ដែល​សារធាតុ​នោះ​ទំនង​នឹង​កក​ក្លាយ​ជា​ពង​ក្តាម​​នៅពេល​គេ​ចាក់​វា​ចូល​។ អ្នកទិញ​ប្រហែលជា​ចូល​ចិត្ត​ណាស់​ហើយ​ចំពោះក្តាមរ​ស់មាន​ពង​ខាងក្នុង​អញ្ជឹង​។​

​ពេល​មើល​វីដេអូ​នេះហើយ អ្នក​ដែល​ចូលចិត្ត​គ្រឿង​សមុទ្រ​គួរ​ប្រុងប្រយ័ត្ន និង​កុំ​ទិញ​គ្រឿង​សមុទ្រ​ណា​​ដែល​មាន​ប្រភព​មិន​ច្បាស់លាស់ ព្រោះ​របស់​ដែល​យើង​ហូប​ចូល​មិនមែន​សុទ្ធតែ​ជា​របស់​ធម្មជាតិ​ទាំងអស់​នោះ​ទេ​៕ សុភ័ក្ត្រ

×