ថ្លៃភាគហ៊ុនមានការប្រែប្រួលបន្តិចបន្តួចនៅថ្ងៃអង្គារម្សិលមិញនេះ លើកលែងតែភាគហ៊ុន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មួយគត់ដែលបានកើនឡើង ៩០រៀល មកបិទនៅថ្លៃ ២.០៩០ រៀលក្នុងមួយហ៊ុន។
ភាគហ៊ុនបីបានធ្លាក់ចុះចន្លោះពី ២០ទៅ៤០រៀលក្នុងមួយហ៊ុន ដែលភាគហ៊ុនទាំងនោះគឺ កំពង់ផែស្វយ័តក្រុងភ្នំពេញ អេស៊ីលិដា និងផេសថិក។
ទន្ទឹមនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហ្ក្រេនធ្វីន និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង ឌីប៊ីឌី បានរក្សាថ្លៃដដែល។ តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន ៣០៨,១៥ លានរៀល ហើយទីផ្សារកំណើនវិញមានចំនួន ១២,៥៧លានរៀល។ សន្ទស្សន៍ផ្សារមូលបត្របានបិទត្រឹម ៤៦១,០៦ ពិន្ទុ ដោយមានការធ្លាក់ចុះបន្តិចបន្តួចប្រមាណ ០,០៨ភាគរយ៕