ក្រសួងការបរទេសសហរដ្ឋអាមេរិកឥឡូវនេះ បានព្រមានប្រឆាំងទៅនឹងការធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនដែលជាការបញ្ជាក់ចុងក្រោយបំផុតនៅក្នុងបញ្ជីប្រឹក្សាការធ្វើដំណើររបស់ខ្លួន។
ក្រសួងការបរទេសអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កាលថ្ងៃទី២០ ខែធ្នូថា ខ្លួនបានប្រាប់យ៉ាងច្បាស់ដល់ពលរដ្ឋអាមេរិកថា កុំធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនដោយសារតែបញ្ហាកូវីដ១៩ ហើយអាមេរិកក៏ត្រូវពិចារណាឡើងវិញអំពីការធ្វើដំណើរដោយសារតែការគំរាមកំហែងកើនឡើងពីប្រទេសរុស្ស៊ីផងដែរ។
មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកម្នាក់បាននិយាយថា៖«សហរដ្ឋអាមេរិក និងប្រជាពលរដ្ឋគួរតែយល់ដឹងអំពីរបាយការណ៍ដែលថា រុស្ស៊ីកំពុងតែរៀបចំផែនការចំពោះសកម្មភាពយោធាដ៏សំខាន់មួយប្រឆាំងនឹងអ៊ុយក្រែន។ ក្នុងនោះ ប្រជាពលរដ្ឋសហរដ្ឋអាមេរិក ក៏ត្រូវបានរំឮកផងដែរ អំពីលក្ខខណ្ឌសន្តិសុខ ជាពិសេសនៅតាមព្រំដែនរបស់អ៊ុយក្រែន នៅតំបន់គ្រីមេ ដែលកំពុងកាន់កាប់ដោយរុស្ស៊ី និងនៅភាគខាងកើតដែលគ្រប់គ្រងដោយរុស្ស៊ី គឺមិនអាចទាយទុកជាមុនបានទេ ព្រោះវាអាចកាន់តែយ៉ាប់យ៉ឺនកាន់តែខ្លាំងដោយសារតែការជូនដំណឹងតិចតួចពេក។
នាយកដ្ឋានការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ពលរដ្ឋអាមេរិកដែលជ្រើសរើសការធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន គួរតែដឹងថា សកម្មភាពយោធារុស្ស៊ីគឺនៅមានគ្រប់ទីកន្លែង ក្នុងប្រទេសអ៊ុយក្រែន ដែលវាអាចនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពរបស់ស្ថានទូតអាមេរិក ក្នុងការផ្តល់សេវាកុងស៊ុល រួមទាំងជំនួយដល់ពលរដ្ឋអាមេរិកក្នុងការចាកចេញពីអ៊ុយក្រែនទៀតផង។
ចំណែក រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksiy Reznikov បានថ្លែងថា៖« ពេលវេលាដែលល្អបំផុត ដើម្បីឈានដល់ការត្រៀមខ្លួនចំពោះការកើនឡើងនូវបញ្ហាទ័ពរុស្ស៊ីនៅក្នុងប្រទេសអ៊ុយគ្រែន គឺនៅចុងខែមករាឆ្នាំក្រោយនេះ»។ សម្រាប់ចារកម្មអាមេរិកវិញបាននិយាយថា ទាហានរុស្សីរហូតដល់ ១៧៥,០០០នាក់អាចចូលរួមនៅដើមខែមករានេះ ហើយនាយក CIA លោក William Burns ជឿជាក់ថា លោកប្រធានាធិបតីពូទីន កំពុងដាក់យោធារុស្ស៊ី សេវាកម្មសន្តិសុខរុស្ស៊ី នៅកន្លែងមួយដែលពួកគេអាចធ្វើសកម្មភាពយ៉ាងទូលំទូលាយ៕ ប្រភព៖ Defense Blog