Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តបែនដឹកដី ប្រ.ល័យក្មេងស្រីម្នាក់ នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ រថយន្តបែនដឹកដីបើកបុកម៉ូតូអូសជាង២០ម៉ែត្រ បណ្តាលឲ្យក្មេងស្រីអាយុ៣ឆ្នាំម្នាក់ បណ្តាលឲ្យស្លា.ប់ ចំណែកយុវតីដែលត្រូវជាម្តាយមីង រងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង១៥នាទីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសម្តេចជាស៊ីម ភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវតី និងក្មេងស្រីរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាZoomer x ពាក់ផ្លាកលេខភ្នំពេញ1GG-2475 ធ្វើដំណើរពីទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបែនដឺកដីមួយគ្រឿង ពណ៌ត្រួយចេកពាក់ផ្លាកលេខភ្នំពេញ 3A-9746 បើកបរស្របទិសដៅគ្នាក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតទៅបុកអ្នកជិះម៉ូតូពីក្រោយ អូសកិនជាង២០ម៉ែត្រ បណ្តាលឲ្យក្មេងស្រីខាងលើ បានបាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុ ចំណែកយុវតីដែលត្រូវជាម្តាយមីង រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះ រីឯអ្នកបើកបរត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌសែនសុខ សហការជាមួយនិងកម្លាំងជំនាញចរាចរណ៍ក្រុង ចុះទៅធ្វើការវាស់វែង នៅកន្លែងកើតហេតុ និងបានយកម៉ូតូជនរងគ្រោះ និងរថយន្តបង្ក រួមនិងអ្នកបើកបរ មកកាន់ការិយាល័យចរាចរណ៍ជើងគោក ស្នងការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។
ចំណែកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×