Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនយុវជន២នាក់ ជាប់ពាក់ព័ន្ធនឹងរថយន្តបំ.បុកមនុស្ស៦នាក់ ស្លា.ប់ និង រងរបួសធ្ងន់២នាក់ នៅខេត្តកណ្ដាល !!

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ២នាក់ នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹង អំពើឃាត.កម្ម ដោយសារ ការបើករថយន្តបំ.បុក មនុស្សចំនួន៦នាក់ ស្លា.ប់ និង រងរបួសធ្ងន់២នាក់ ប្រព្រឹត្តនៅចំណុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

យោងតាមដីការរបស់តុលាការ បានឲ្យដឹងថា ជនត្រូវចោទទាំង ២ នាក់ ខាងលើនេះ មាន ឈ្មោះ លី ចំណាន អាយុ ៣១ ឆ្នាំ ជាអ្នកបើកបរ រថយន្ត មានទីនៅក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល, និង ម្នាក់ទៀតមាន ឈ្មោះ ណម ប៊ុនថាន់ ភេទប្រុសអាយុ ២២ ឆ្នាំ មានទីលំនៅក្នុង ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីថ្ងៃទី១៩ ខែធ្នូ កន្លងទៅនេះ។

ពួកគេត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល លោក ជួន សុ បញ្ញាសម្រេច ចោទប្រកាន់ពីបទ ” អំពើឃាត.កម្ម តាមមាត្រ ១៩៩ នៃ ក្រមព្រហ្មទណ្ឌ ” ។

ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគារ ពី១០ឆ្នាំ ទៅ១៥ ឆ្នាំ ប្រសិនបើតុលាការរកឃើញពីពិរុទ្ធភាព។

ពួកគេ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២១ នៅចំណុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ចំណែក ជនរងគ្រោះ ៦នាក់ដែលស្លាប់ខាងលើមានឈឈ្មោះ ៖ ទី១- ឈ្មោះ រស់ ប៊ុនលី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិឈើទាល ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ទី២ -ឈ្មោះ វ៉ាត ផានិត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី៣- ឈ្មោះ ផុន ភារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិឈើទាល ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ទី៤- ឈ្មោះ ព្រំ មេសា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ។ ទី៥-ឈ្មោះ សឿន មាន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ និងទី៦ – ឈ្មោះបូ ប្រូវីន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ចំណែកឯ ជនរងគ្រោះ ដែលត្រូវរបួស មាន ឈ្មោះ ទី ១- ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ និងទី២-ឈ្មោះ ជិន សុជាតិ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិព្រែកថ្មី ង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×