ខេត្តតាកែវ ៖ សមត្ថកិច្ច នគរបាលស្រុកបាទី កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានបង្រ្កាប និងឃាត់ខ្លួន យុវជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាប្រើប្រាស់់គ្រឿងញៀន ប្រព្រឹត្តនៅត្រង់ចំណុចភូមិសាមគ្គី ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ ទូច សី ភេទប្រុស អាយុ ២៥ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ចំណែកវត្ថុតាង ដែលសមត្ថកិច្ចនគរបាល ដកហូតបានរួមមាន គ្រឿងញៀនចំនួន ១០កញ្ចប់មានទម្ងន់៣,៨៧ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១, សម្ភារ:សេពថ្នាំញៀន (ដបទឹកសុទ្ធ១) និងសម្ភារ: សម្រាប់វេចខ្ចប់ថ្នាំងញៀនមួយចំនួនផ្សេងទៀត។
បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


