ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២១ ខែ ធ្នូ ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងឧទ្ធរណ៍ របស់ជនជាប់ចោទប្រុស-ស្រី ចំនួន២នាក់ ដែលជាអតីតសកម្មជន យ៉ាងប្តូរផ្តាច់របស់អតីតគណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹងបទល្មើសញុះ.ញង់ឱ្យប្រព្រឹត្តឧ.ក្រិដ្ឋ ជាអាទិ៍ និងប្រឆាំងនឹងរាជរដ្ឋាភិបាល តាមរយៈការសរសេរសារ ជេរប្រមាថ និង បង្ហោះនៅតាមហ្វេសប៊ុក ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងកិត្យានុភាព ដល់ថ្នាក់ដឹកនាំ នៃរាជរដ្ឋារាជភិបាលប្រព្រឹត្តកាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០២១។

លោកសេង ស៊ីសុវុត្ថា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានថ្លែងឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទមានឈ្មោះ ធន ច័ន្ទថា ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជាអតីតចៅរងសង្កាត់ផ្សារដេប៉ូ មកពីអតីតគណបក្សសង្គ្រោះជាតិ និងម្នាក់ទៀត ឈ្មោះ ម៉ី សុផន ភេទស្រី អាយុ ៤៣ ឆ្នាំ ជាអតីតសកម្មជន គណបក្សសង្គ្រោះជាតិ។
លោកចៅក្រមស៉ីសុវុត្ថា បានថ្លែងថា ជនជាប់ចោទទាំង២ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២១ កាត់ទោស ដាក់គុក ក្នុងម្នាក់ៗ កំណត់មួយ (០១) និង ពិន័យជាប្រាក់ចំនួន២លានរៀល ក្នុងម្នាក់ៗ សម្រាប់ដាក់ចូលជាថវិកាជាតិ។
ពួកគេត្រូវបានជាប់ចោទពីបទ: ញុះ.ញង់ឱ្យប្រព្រឹត្តបទ.ឧក្រិដ្ឋ ជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។ តែពួកគេ បានប្តឹងឧទ្ធរណ៍។
ពួកគេត្រូវបានឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១។

នាពេលសវនាការ, ជនជាប់ចោទទាំង២នាក់ ដែលមានវត្តមាននៅក្នុងបន្ទប់សវនាការ បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់។ ពួកគេបានសំណូមពរ ដល់ ចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ សម្រេចលើកការចោទប្រកាន់ និងដោះលែងពួកគេ អោយមានសេរីភាពវិញ។
សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅថ្ងៃទី ១១ ខែ មក ឆ្នាំ ២០២២៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


