Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងរ៉ែនិងថាមពល ពង្រឹងសមត្ថភាពមន្ត្រី លើការប្រមូលចំណូល មិនមែនសារពើពន្ធ ពីវិស័យរ៉ែ

ភ្នំពេញ ៖ ក្រសួងរ៉ែនិងថាមពល បានរៀបចំសិក្ខាសាលាស្ដីពី ការពង្រឹងសមត្ថភាពមន្ត្រីលើការប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ និងសិក្ខាសាលាស្ដីពី ការពង្រឹងប្រសិទ្ធភាព នៃការរៀបចំកិច្ចបញ្ជីការគណនេយ្យ និងរបាយការណ៍របស់ក្រុមហ៊ុន/សហគ្រាសអាជីវកម្មរ៉ែ នៅសាលសន្និសីទប្រេងកាតកាលពីថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១។

លោកជំទាវ ទិត លីនដា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាចំនួន ០២ សិក្ខាសាលា រួមមានសិក្ខាសាលាស្ដីពី ការពង្រឹងសមត្ថភាពមន្ត្រីលើការប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ និងសិក្ខាសាលាស្ដីពី ការពង្រឹងប្រសិទ្ធភាព នៃការរៀបចំកិច្ចបញ្ជីការគណនេយ្យនិងរបាយការណ៍របស់ក្រុមហ៊ុន/សហគ្រាសអាជីវកម្មរ៉ែ នៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២១។

លោកជំទាវ ទិត លីនដា បានថ្លែងថា សិក្ខាសាលាទាំង ០២នេះ រៀបចំឡើងក្រោមកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្ដោតលើចំណុចសំខាន់ៗ ដូចខាងក្រោម ៖ – ការរៀបចំរបាយការណ៍ ចំណូលមិនមែនសារពើពន្ធ ស្ដីពីវិស័យរ៉ែរបស់មន្ទីររ៉ែ និងថាមពលរាជធានី-ខេត្ត ។ – បែបបទ នីតិវិធី និងលក្ខខណ្ឌ នៃការប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ។ – កាតព្វកិច្ចនិងការទទួលខុសត្រូវ លើការរៀបចំរបាយការណ៍ របស់ក្រុមហ៊ុន/សហគ្រាសអាជីវកម្មរ៉ែ និង – ការរៀបចំលិខិតស្វ័យប្រកាសសួយសារ និងរបាយការណ៍របស់ក្រុមហ៊ុន/សហគ្រាសអាជីវកម្មរ៉ែ។

ទន្ទឹមនឹងនេះ អង្គសិក្ខាសាលាខាងលើ ក៏បានណែនាំដល់សម្បទានិក ដែលធ្វើប្រតិបត្តិការធនធានរ៉ែ អំពីកាតព្វកិច្ច និងការទទួលខុសត្រូវ របស់សម្បទានិក ឬប្រធានការដ្ឋានរ៉ែ វិធានការ និងបច្ចេកទេស នៃការដឹកជញ្ជូនផលិតផលរ៉ែសំណង់គ្រប់ប្រភេទ ព្រមទាំងបែបបទ និងនីតិវិធី នៃការបង់ចំណូលសួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×