ភ្នំពេញ ៖ សាលារឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២២នេះ បានប្រកាសាសក្រម តម្កល់ទោស ជនជាប់ចោទ ឈ្មោះ ទុំ ប៊ុនថន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិនៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាប់ពន្ធនគារកំណត់ ២០ ខែ ពីបទ« ញុះ.ញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។
លោកប៉ុល សំអឿន ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទ ឈ្មោះ ទុំ ប៊ុនថា ត្រួវបានចាប់ និង ឃុំខ្លួនកាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ តាមដីការបស់លោកចៅក្រម រស់ ពិសិដ្ឋ នៃ សាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ« ញុះ.ញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។ តែគាត់ប្តឹងឧទ្ធរណ៍។

សូមរំលឹកថា នៅក្នុងសំណុំរឿងនេះ លោកចៅក្រម រស់ ពិសិដ្ឋ ក៏បានចេញសាលក្រមផ្ដន្ទាទោសកំបាំងមុខ ជនជាប់ចោទ ឈ្មោះ សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ និង ព្រះតេជព្រះគុណ ឈ្មោះ ប៊ុត ប៊ុនតិញ ជាប់ពន្ធនាគារ ២០ ខែ ផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

