Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេប៉ូប្រេងឥន្ធនៈ ៩ទីតាំងត្រូវបានមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះវិហារ រកឃើញភាពមិនអនុលោម

ភ្នំពេញ ៖ ក្នុងការការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ប្រចាំតាមបណ្ដារាជធានី ខេត្តបានយកចិត្តទុកដាក់ក្នុងការចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈជាប្រចាំដើម្បីស្វែរកភាពមិនអនុលោមណាមួយក្នុងវស័យប្រេងឥន្ធនៈតាមគោលដៅរបស់ខ្លួន។

ជាក់ស្ដែងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះវិហារបានរកឃើញភាពមិនអនុលោមលើដេប៉ូចំនួន ៩ទីតាំងក្នុងចំណោម ១៣ទីតាំង ដែលមិនសុចរិតភាពក្នុងការផ្គត់ផ្គង់ជូនទៅអតិថិជន។ ដេប៉ូ ៣ទីតាំងត្រូវបានមន្រ្តីជំនាញពិន័យទៅតាមនីតិវិធី និង៦ទីតាំងធ្វើកិច្ចសន្យាកែតម្រូវឡើងវិញផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×