Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនិញញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ជាង ៦តោន ត្រូវបានមន្រ្តីជំនាញធ្វើការក.ម្ទេចចោល

ភ្នំពេញ ៖ ទំនិញមិនមានភាពអនុលោមប្រមាណជាង ១០០គីឡូក្រាមត្រូវបានមន្រ្តីជំនាញ ក.ប.ប. រកឃើញនិងដកហូត និងទំនិញមិនអនុលោមជាង ៦តោនត្រូវបានមន្រ្តីជំនាញធ្វើការក.ម្ទេចចោលផងដែរ។

នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តពោធិ៍សាត់ និងរាជធានីភ្នំពេញសហការជាមួយមន្រ្តី នៃនាយកដ្ឋានមន្ទីរពិសោធន៍ រួមជាមួយរថយន្តចល័ត ផ្នែកម្ហូបអាហារបានចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទ ដែលដាក់លក់នៅលើបណ្ដាទីផ្សារ ឃ្លាំងស្ដុកនិងចែកចាយអំបិលដើម្បីស្វែករក និងទប់ស្កាត់នូវទំនិញម្ហូបអាហារដែលផ្ទុកនូវសារធាតុគិមីហាមឃាត់ ណាមួយដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ លើសពីនោះទៅទៀតមន្រ្តីជំនាញ ក៏បានធ្វើការផ្សព្វផ្សាយដល់អាជីវករលក់គ្រឿងសំណង់ អំពីផលប៉ះពាល់នៃសារធាតុ អាសបេស្ដុសផងដែរ។ យោងតាមលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ និងដកហូតទំនិញដែល មិនមានភាពអនុលោមចំនួន ១០៩.៥គីឡូក្រាមមករក្សាទុកដើម្បីចាត់ចែងតាមនីតិវិធី។

នៅថ្ងៃដដែលនោះផងដែរ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការកម្ទេចចោល នូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៦,៤០៥គីឡូក្រាមដែលដកហូត បាននៅលើទីផ្សារកន្លងមក៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×