Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា ធ្លាក់ចុះ ០,០២ភាគរយ មកបិទត្រឹម ៤៦០,៩៧ពិន្ទុ ប៉ុន្តែតម្លៃជួញដូរសរុបមានចំនួន ៣២៨,៨២ លានរៀល

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា និង ភាគហ៊ុននៅលើទីផ្សារមានការប្រែប្រួលបន្តិចបន្តួចប៉ុណ្ណោះនៅថ្ងៃពុធម្សិលមិញនេះ ដោយមានភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និង ឌីប៊ីឌី (DBDE) កើនឡើងចន្លោះពី ១០ ទៅ២០រៀលក្នុងមួយហ៊ុន ខណៈដែល
ផេសថិក (PEPC) និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) វិញបានធ្លាក់ចុះត្រឹម១០និង ២០រៀលប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា តម្លៃរបស់ភាគហ៊ុនតំបន់សេដ្ឋកិច្ចភ្នំពេញ (PPSP) បានឡើងដល់ថ្លៃដែលខ្ពស់បំផុត ៧៨ថ្ងៃនៃថ្ងៃជួញដូរចុងក្រោយ។ ទោះជាសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា ធ្លាក់ចុះ០,០២ភាគរយ មកបិទត្រឹម ៤៦០,៩៧ពិន្ទុ ប៉ុន្តែតម្លៃជួញដូរសរុបមានចំនួន ៣២៨,៨២ លានរៀល៕

×