Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះហ្វីលីពីនមួយក្នុងសមុទ្រចិនខាងត្បូងដែលទាមទារ ដោយចិន បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីព្យុះRai

ព្យុះទីហ្វុងដ៏សាហាវឈ្មោះRai ដែលបានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងប្រទេសហ្វីលីពីនក៏ដូចជា បានបំផ្លាញនូវផ្ទះរាប់សិបខ្នង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងរបស់រដ្ឋាភិបាល ដែលជាយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់ប្រទេស ហ្វីលីពីនចំពោះបញ្ហានៅសមុទ្រចិនខាងត្បូង រួមទាំងស្ថានីយឆ្មាំការពារសមុទ្រដែលទើបសាងសង់ថ្មីផងដែរ។

ព្យុះទីហ្វុង Rai ដែលបានសម្លាប់មនុស្សជិត៤០០នាក់ និងបានជម្លៀសមនុស្សរាប់សែននាក់ បានធ្វើការវាយប្រហារកោះដាច់ស្រយាល Thitu មួយដែលកោះនេះមានលក្ខណៈពិសេសមួយក្នុងចំណោមលក្ខណៈពិសេសចំនួនប្រាំបួនដែលប្រទេសហ្វីលីពីនកាន់កាប់នៅក្នុងប្រជុំកោះ Spratly ខណៈដែលកោះនេះ កំពុងតែធ្វើការអភិវឌ្ឍឱ្យល្អប្រសើរឡើងនូវបរិក្ខារផ្សេងៗ រួមទាំងការជួសជុលផ្លូវរត់ផងដែរ។ កោះនេះស្ថិតនៅចម្ងាយជាង៤៨៣ គីឡូម៉ែត្រពីប្រទេសហ្វីលីពីន។

អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន (PCG) លោក Armando Balilo បានប្រាប់រ៉យទ័រថា ៖«យើងនឹងសាងសង់ស្ថានីយ៍ឆ្មាំឆ្នេរសមុទ្រឡើងវិញឱ្យបានលឿនតាមតែអាចធ្វើទៅបាន»។ លោកបាននិយាយថា ៖«យើងត្រូវការកោះ Pagasa វាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសរបស់យើង»។ កោះ Pagasa គឺជាឈ្មោះហៅជាភាសារបស់ប្រទេសហ្វីលីពីន រឺជាភាសាអង់គ្លេស Thitu។

ជាក់ស្តែង ប្រជាជនរបស់កោះThitu មានត្រឹមតែ១៩៤នាក់ប៉ុណ្ណោះ គិតត្រឹមខែកក្កដានេះ​ ពីព្រោះវាមានគោលបំណងជាយុទ្ធសាស្រ្តសំខាន់ ចំពោះទីក្រុងម៉ានីល ដើម្បីរក្សាការទាមទារអធិបតេយ្យភាពរបស់ចំពោះមុខប្រទេសចិនដែលកំពុងឥទ្ធិពលឡើងវិញ។មែនទែនទៅ ចិនទាមទារអធិបតេយ្យភាពលើប្រជុំកោះ Spratlys នេះ។ ប៉ុន្តែប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមសុទ្ធតែមានការប្រកួតប្រជែងទាមទារយកកោះមួយចំនួន ឬទាំងអស់ផងដែរ។

ដោយឡែក មន្ត្រីឆ្មាំឆ្នេរសមុទ្រ លោកBalilo បានអះអាងថា អ្នកស្រុកនៅលើកោះនេះមានសុវត្ថិភាព ហើយអាទិភាពរបស់ឆ្មាំឆ្នេរសមុទ្រ គឺបញ្ជូនសម្ភារៈសង្គ្រោះជួយពលរដ្ឋ។

ខ្យល់ព្យុះ Rai ដែលបានវាយប្រហារប្រទេសហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន គឺជាព្យុះទីហ្វុងដ៏ខ្លាំងបំផុតដែលបានវាយប្រហារប្រជុំកោះប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថា ព្យុះនេះបានបង្កជាផលប៉ះពាល់ដល់មនុស្សជាង១.៨លាននាក់ និងបានជម្លៀសអ្នកស្រុកចំនួន ៦៣,០០០០នាក់ចេញពីតំបន់ផងដែរ៕ ប្រភព៖ The Standard News

×