Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ពន្យារការចូលនិវត្តន៍ របស់ឯកឧត្តម គុណ ញឹម រហូតដល់ឆ្នាំ២០២៥ ខណៈមានអ្នករត់ការចង់ យកតំណែងអគ្គនាយកគយ ពីឯកឧត្តម គុណ ញឹម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពន្យារការចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម រហូតដល់ឆ្នាំ២០២៥ ដើម្បីធ្វើទំនើបកម្មស្ថាប័នគយ។ សម្តេចតេជោ ហ៊ុន សែន បង្ហើបថា មានអ្នករត់ការចង់យកតំណែងអគ្គនាយកគយ ពីលោក គុណ ញឹម។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចពន្យារការចូលនិវត្តន៍របស់ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយ។សម្តេចតេជោ ហ៊ុន សែន ថាអ្នកដែលចង់រត់ការយកតំណែង ឯកឧត្តម គុណ ញឹម កុំទាន់សង្ឃឹម សម្តេចបានប្រើប្រាស់ឆន្ទានុសិទ្ធិ គឺបានសម្រេចរួចហើយ ពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖​ សុទ្ធ លី

×