ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១នេះ បានបើក
សវនាការប្រកាសសាលដីកា លើបណ្តឹងសាទុក្ខ របស់ស្រ្តីជាប់ចោទម្នាក់ ដែលត្រូវបានសាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២០ កាត់ទោសដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹង កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុតនិង ឈូសឆាយដីព្រៃ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប្រព្រឹត្តឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
តុលាការកំពូល បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ និងបានសម្រចតម្កល់ទោសជនជាប់ចោទ ជាប់ពន្ធនាគារ កំណត់ ៥ ឆ្នាំ ដដែលនិងប្រកាសបិទផ្លូវតវ៉ា។
លោកចៅក្រម សឹង បញ្ញវុឌ្ប បានថ្លែងឲ្យដឹងថា ទណ្ឌិតរូបនេះ មានឈ្មោះ ឡុង សាវេត ភេទស្រី អាយុ ៤៥ ឆ្នាំ ។

ទណ្ឌិត ត្រូវបានជាប់ចោទពីបទ ” កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុតនិងឈូសឆាយដីព្រៃ ដើម្បីធ្វើជាកម្មសិទ្ធិ” តាមមាត្រា ៦២ នៃច្បាប់ស្តីពីតំបន់ការពារ ធម្មជាតិ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែ មីនា ឆ្នាំ ២០១៧៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

