Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលតម្កល់ទោស អតីតមន្ដ្រីរដ្ឋបាលជលផលម្នាក់ ជាប់គុក ១០ ឆ្នាំ ពាក់ព័ន្ធសមគំនិតឃាត.កម្ម នៅខេត្តពោធិ៍សាត់

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានប្រកាសសាលដីកា និង សម្រេចតម្កល់ទោស ទណ្ឌិតម្នាក់ ជាប់ក្នុងពន្ធនាគារកំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងសមគំនិតឃាត.កម្ម ប្រព្រឹត្តនៅភូមិកោះក្អែក ឃុំរំាងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ អំឡូងឆ្នំា ២០១៧ ។

លោកចៅក្រម សឹង បញ្ញវុឌ្ប បានថ្លែងឲ្យដឹងនៅក្នុងសវនាការថា ទណ្ឌិតរូបនេះ មានឈ្មោះ យិប យឺន ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរមុនឃាត់ខ្លួន គឺជាមន្ត្រីរដ្ឋបាលជលផល ខេត្តពោធិ៍សាត់។

ទណ្ឌិតឈ្មោះ យិប យឺន ត្រូវបានសាលាឧទ្ធរណ៍ខេត្តបាត់ដំបង កាត់ទោស ដាក់ពន្ធនាគារ កំណត់១០ ឆ្នាំ ពីបទ សមគំនិតឃាត.កម្ម តាមមាត្រា ២៩ និង មាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ។ តែគាត់ប្តឹងសារទុក្ខ មកកាន់តុលាការកំពូល។

ឈ្មោះ យិប យឺនត្រូវចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីគាត់បានជាប់ទងនឹង ការបា.ញ់ប្រ.ហារទៅលើ ក្រុមទូកអ្នកនេសាទខុសច្បាប់ បណ្តាលឲ្យត្រូវគ្រាប់ស្លា.ប់ បុរសជនជាតិវៀតណាមម្នាក់ និង ត្រូវស្លា.ប់នៅលើទូក នៅពេលនោះ ប្រព្រឹត្តនៅភូមិកោះក្អែក ឃុំរំាងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×