Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន តែងតែចាត់ទុកថា វិស័យឯកជន គឺជាក្បាលរថភ្លើង ក្នុងការចូលរួមកសាងកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលរដ្ឋាភិបាល គឺជាសេដ្ឋវិទូ ក្នុងការដឹកនាំប្រទេសជាតិ

spot_img

ភ្នំពេញ ៖ នៅល្ងាច ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារហ្គាដិនស៊ីធី។ ក្នុងពិធី “ពិសាអាហារសាមគ្គី មហាគ្រួសារ ឧកញ៉ាកម្ពុជា” ដើម្បីអបអរសាទរ សន្និបាត លើកទី១ ឆ្នាំ២០២៣ និងទិសដៅផែនការ ឆ្នាំ២០២៤ របស់សមាគម ឧកញ៉ាកម្ពុជា នៅថ្ងៃនេះ ដែលមាន អ្នកចូលរួមជាង៦០០រូប។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា សម្ដេចបានបង្ហាញការអបអរសាទរ និងកោតសរសើរចំពោះការរៀបចំទាំងឡាយទាំងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃរបស់សមាគមន៍បានយ៉ាងល្អរហូតមកដល់ពេលនេះ។ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ទៀតថា សម្ដេចតែងតែចាត់ទុកថា វិស័យឯកជនគឺជាក្បាលរថភ្លើងក្នុងការចូលរួមកសាងកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលរដ្ឋាភិបាលគឺជាសេដ្ឋវិទូក្នុងការដឹកនាំប្រទេសជាតិ។

សម្ដេចតេជោបានមានប្រសាសន៍ទៀតថា វិស័យឯកជន គឺជាក្បាលរថភ្លើង នៃកំណើនសេដ្ឋកិច្ច ចំណែករដ្ឋាភិបាល គឺជាសេដ្ឋវិទូ នៃការដឹកនាំផ្នែកយុទ្ធសាស្ត្រនៅក្នុងការអភិវឌ្ឍប្រទេស។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ចាប់តាំងពីយុទ្ធសាស្រ្ដចុកោណ រហូតដល់បញ្ចកោណដំណាក់កាលទី១ គឺបានរក្សានូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព នៅកម្ពុជា និងកំពុងដើរតួនាទីពីរសំខាន់ ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈតួនាទីរបស់វិស័យឯកជននេះឯង។ សម្ដេចតេជោថ្លែងថាសេដ្ឋកិច្ចមានការលូតលាស់ គឺត្រូវជំរុញដោយអ្នកដែលមានទុនវិនិយោគ, ទី២ គឺជាអ្វីដែលអ្នកវិនិយោគកំពុងដោះស្រាយការងាររាប់ពាន់កន្លែងនៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោបន្តទៀតថា ការវិនិយោគរបស់វិស័យឯកជន បានផ្ដល់ឱកាសការងាររាប់សែនកន្លែងដល់ពលរដ្ឋនៅក្នុងប្រទេស។ សម្ដេចបានបញ្ជាក់ជាថ្មីនៅថ្ងៃទី២៦ មេសា ឆ្នាំ២០២៤នេះ ថា សម្ដេចមិនកាន់តំណែងក្នុងនីតិប្រតិបត្តិដូចនាយករដ្ឋមន្ត្រីនោះទេ ប៉ុន្តែសម្ដេច គឺជាឪពុកនាយករដ្ឋមន្ត្រី។ សម្តេចតេជោបានថ្លែងអះអាងថា ពេលដែលរដ្ឋជួបប្រធានស័ក្តិម្តងៗ ដូចជាករណីគ្រោះទឹកជំនន់ បញ្ហានៃការរីករាលដាលនូវជំងឺកូវីដ១៩ក្តី គឺតែងតែលិចមុខអ្នកឧកញ៉ា លោកឧកញ៉ា និងក្រុមអ្នកមានគ្រប់ពេលវេលា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលនាពេលកន្លងមក។ សម្ដេចតេជោបានមានប្រសាសន៍រំលឹកថា មានថវិកាប្រមាណពីររយលានដុល្លារដែលសប្បុរសជនជាឧកញ៉ា និងអ្នកឧកញ៉ានៅកម្ពុជាបានជួយនៅអំឡុងវិបត្តិកូវីដ ដើម្បីទិញវ៉ាក់សាំង និងទិញមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ នៅអំឡុងពេលប្រឈមខ្លាំង ខណៈប្រទេសផ្សេងៗជាច្រើន ទទួលបានថវិកាតិចតួចប៉ុណ្ណោះ ពីសប្បុរសជននៅក្នុងប្រទេសខ្លួន។

នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេចនឹងអញ្ជើញចូលរួមក្នុងនាមជាគ្រូបង្វឹកដឹកនាំការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា នៅថ្ងៃទី ១ ឧសភា ពេលល្ងាច នៅស្តាតអូឡាំពិក ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដើម្បីប្រម៉ូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា» ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×