Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ មានកំណើនខ្ពស់ជាងគេនៅថ្ងៃម្សិលមិញនេះចំនួន ១២០រៀល មកបិទនៅថ្លៃ ១៤.៨០០រៀល ក្នុងមួយហ៊ុន

តម្លៃជួញដូរភាគហ៊ុនបូកបញ្ជូលទាំងអស់មានចំនួន ២០៥,៤៣ លានរៀលនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែលជាតម្លៃមួយទាបជាងថ្ងៃម្សិលមិញក្តី សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បែរជាមានសន្ទុះងើបឡើងវិញ ០,៣១ភាគរយ មកបិទនៅ ៤៦២,៣៩ ពិន្ទុ។

ភាគហ៊ុនចំនួន ៦ ក្នុងចំណោមភាគហ៊ុនទាំង ៧ នៅលើទីផ្សារគោល កើនឡើងចន្លោះពី ២០រៀល រហូតដល់១២០រៀលក្នុងមួយហ៊ុន។

ភាគហ៊ុនហ្ក្រេនធ្វីន កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអេស៊ីលីដា មានកំណើន២០រៀល ហើយផេសថិកនិង​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ វិញបានកើនឡើងគួរឲ្យកត់សម្គាល់ចំនួន ៥០និង ៨០រៀលក្នុងមួយហ៊ុន។

ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ មានកំណើនខ្ពស់ជាងគេនៅថ្ងៃម្សិលមិញនេះចំនួន ១២០រៀល មកបិទនៅថ្លៃ ១៤.៨០០រៀល ក្នុងមួយហ៊ុន។ យ៉ាងណាមិញ ឌីប៊ីឌី បានធ្លាក់ចុះ២០រៀលមកត្រឹម ២.២៧០រៀល៕

×