ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី បានប្រកាសថា ម្ចាស់ភាគហ៊ុន និងជាអតីតប្រធានក្រុមប្រឹក្សាភិបាល លោកជំទាវ ឧកញ៉ា លឹម ឈីវហូ (“លោកជំទាវ លីម”) បានប្រគល់ភាគហ៊ុន ១០០% នៃ ភាគហ៊ុន ៤៥,០៩% ដែលស្មើនឹង ៣២.៤១០.០០០ ភាគហ៊ុននៅក្នុង PPSP ទៅឱ្យក្រុមហ៊ុន Inter Logistics (Cambodia) Co .,Ltd (ILC) ដែលជាផ្នែកមួយរបស់ Royal Group ។
លោក Eric Tan កូនប្រុសច្បងរបស់លោក លោកជំទាវ លីម និងជាប្រធានក្រុមប្រឹក្សាភិបាល PPSP មានប្រសាសន៍ថា ក្រុមគ្រួសារបានឆ្លៀតយកឱកាសនេះដើម្បីដកផលប្រយោជន៍របស់ខ្លួននៅក្នុង PPSP ខណៈដែលខ្លួននៅតែបន្តស្វែងរកឱកាស វិនិយោគថ្មីៗនៅកម្ពុជា តាមរយៈ LCH Investment Group Co. Ltd. ផ្តោតលើការអភិវឌ្ឍអចលនទ្រព្យឧស្សាហកម្ម (ដូចជាកំពង់ផែអន្តរជាតិស្ទឹងហាវ និងតំបន់សេដ្ឋកិច្ចពិសេសទំហំ ១.០០០ ហិកតា) និងអាជីវកម្មចែកចាយផលិតផលលំដាប់អន្តរជាតិតាមរយៈក្រុមហ៊ុន Attwood Import and Export Co. Ltd។
ដោយបានចាប់ផ្តើមតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ក្នុងឆ្នាំ ២០០៦ តាំងពីពេលដែលគ្មានអ្វីសោះក្រៅពីដីទំនេរ លោកជំទាវ លីម បានក្លាយជាកម្លាំងចលករនៅក្នុងក្រុមហ៊ុនរហូតដល់ចូលនិវត្តន៍នៅឆ្នាំ ២០១៩។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល នៅឆ្នាំ ២០១៦ PPSP បានចុះបញ្ជីភាគហ៊ុនរបស់ខ្លួននៅលើទីផ្សារមូលបត្រកម្ពុជា ដោយបានក្លាយជាក្រុមហ៊ុនដំបូងគេ និង ចូល IPO តែមួយគត់ក្នុងប្រទេសកម្ពុជា ដែលមានស្ត្រីជាស្ថាបនិក និងជាប្រធាន។
ឥឡូវនេះ PPSEZ គឺជាជម្រកសម្រាប់កម្មករជាង ៣២.០០០ ដែលបានទាក់ទាញការវិនិយោគជាង ៧០០ លានដុល្លារពីក្រុមហ៊ុនចម្រុះជាតិសាសន៍ជាង ១០០ រួមមាន Ajinomoto, Coca-Cola; Denso; Mavel Garments និង Minebea ។ ដូចនេះ PPSEZ ត្រូវបានទទួលស្គាល់ជាទូទៅថាជាតំបន់សេដ្ឋកិច្ចពិសេសដែលទទួលបានភាពជោគជ័យបំផុតមួយក្នុងប្រទេសកម្ពុជា។
ILC រួមជាមួយនឹងវិនិយោគិនយុទ្ធសាស្ត្រដែលមានស្រាប់របស់ PPSP ដូចជា JWD Group (Thailand) និង Zephyr Co. Ltd. (Japan) នឹងបន្តដឹកនាំ PPSP ទៅអនាគតដោយជួយក្រុមហ៊ុនក្នុងការផ្តល់សេវាកម្មដែលមានតម្លៃបន្ថែមដល់អតិថិជន។ នេះត្រូវបានរំពឹងទុកថាជាមួយនឹងម្ចាស់ ភាគហ៊ុនថ្មីក្នុងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុននឹងបន្តរីកចម្រើនបន្ថែមទៀត និងកាន់តែរឹងមាំ។
លោក Hiroshi Uematsu នាយកប្រតិបត្តិនៃ PPSP បានកត់សម្គាល់ថា លោកសូមថ្លែង អំណរគុណចំពោះលោកជំទាវ លីម ក្នុងនាមតំណាងឳ្យអ្នកពាក់ព័ន្ធទាំងអស់ចំពោះការប្តេជ្ញាចិត្តយ៉ាង ម៉ឺងម៉ាត់របស់លោកជំទាវ ក្នុងការធ្វើឱ្យ PPSP មានមកដូចសព្វថ្ងៃនេះ។
លោកថា៖“យើងមានទំនុកចិត្តថា ភាគហ៊ុនិកថ្មីដែលមានសិទ្ធកាន់កាប់ភាគហ៊ុនមានសិទ្ធបោះឆ្នោតចំនួនច្រើនលើសលប់ The Inter Logistics (Cambodia) Co. Ltd. នឹងបន្តកេរ្តិ៍ដំណែលពីការប្តេជ្ញាចិត្ត របស់លោកជំទាវ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនបន្តផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាព ដោយបង្កើនការរួបរួមគ្នារវាងក្រុមហ៊ុន Inter Logistics (Cambodia) Co. Ltd. ក៏ដូចជាអាជីវកម្មរបស់ The Royal Group និងអ្នកវិនិយោគអន្តរជាតិរបស់ PPSP និយោជិត និងដៃគូអាជីវកម្ម”៕