ឆ្នាំជូត ៖ ការងារ មិនល្អជួបការលំបាកច្រើន ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុរីកចម្រើន មានបន្ថែមខ្ទង់ចំណូលពីខាងក្រៅ ។ មនោសញ្ចេតនាគួរបង្កើតភាពផ្អែមល្ហែម រ៉ូមែនទិកចំពោះមនុស្សជាទីស្រឡាញ់ ៕
ឆ្នាំឆ្លូវ ៖ ការងារ ប្រយ័ត្នមានអ្នកច្រណែនឈ្នានីសក្នុងការងារ ។ លុយកាក់ ជាថ្ងៃដ៏សមស្របសម្រាប់ការបញ្ចេញទុនវិនិយោគរកចំណេញ។ មនោសញ្ចេតនា ចូរលៃពេលឲ្យបានច្រើននៅក្បែរគូស្នេហ៍ទើបមនោសញ្ចេតនាមិនរង្គោះរង្គើ ៕
ឆ្នាំខាល ៖ ការងារ ប្រយ័ត្នពាក្យសម្តីដើម្បីបញ្ចៀសបង្កទំនាស់ក្នុងការងារ ។ លុយកាក់ ទុកដាក់ប្រាក់កាសទ្រព្យសម្បត្តិមានតម្លៃឲ្យមធ្យ័ត ព្រោះអ្នកអាចប្រឈមហានិភ័យត្រូវបាត់បង់ ។ មនោសញ្ចេតនា កក់ក្តៅសុខដុមរមនា ។
ឆ្នាំថោះ ៖ ការងារ មិនបានល្អ ជួបការលំបាក ឧបសគ្គច្រើន ។ លុយកាក់ ថ្ងៃនេះអ្នកអាចប្រឈមនឹងសម្ពាធអំពីហិរញ្ញវត្ថុ ។ មនោសញ្ចេតនាប្រយ័ត្នពាក្យសម្តី ព្រោះងាយនឹងកើតមានការឈ្លោះប្រកែកគ្នា ៕
ឆ្នាំរោង ៖ គ្រប់យ៉ាងអំណោយផលល្អ ដំណើរការទៅតាមកម្រោង ។ លុយកាក់ ជាថ្ងៃដ៏សមស្របសម្រាប់ការវិនិយោគ ធ្វើជំនួញបានផលចំណេញ ។ មនោសញ្ចេតនា សប្បាយរីករាយ សុភមង្គល ៕
ឆ្នាំម្សាញ់ ៖ ការងារ គួរយកចិត្តទុកដាក់ក្នុងការងាររបស់ខ្លួន កុំលូកលាន់រឿងអ្នកដទៃ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើន តែចំណាយក៏ច្រើនទៅវិញដែរ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត ៕
ឆ្នាំមមី ៖ ការងារ គួរផ្លាស់ប្តូរយោបល់ជាមួយថ្នាក់លើ មិនត្រូវអត្តនោម័តដោយខ្លួនឯង ។ លុយកាក់ ប្រភពចំណូលតិច តែខ្ពស់ចំណាយបែរជាច្រើនសន្លឹក ៕
ឆ្នាំមមែ ៖ ការងារ រីកចម្រើន គ្រប់យ៉ាងដំណើរការដោយរលូន ។ លុយកាក់ ប្រយ័ត្នត្រូវចាញ់បោកអស់លុយកាក់ ។ មនោសញ្ចេតនា គួរនិយាយគ្នាដោយត្រង់ៗ ប្រសិនមានបញ្ហាអ្វីកើតឡើង មិនត្រូវលាក់ទុកក្នុងចិត្តឡើយ ៕
ឆ្នាំវក ៖ ការងារ ត្រូវមានឥរិយាបថដាច់ខាតពេលដោះស្រាយការងារ មិនត្រូវបង្ហាញភាពស្ទាក់ស្ទើរអល់អែក ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើនពីខាងក្រៅ ។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ ៕
ឆ្នាំរកា ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាងសុទ្ធតែសម្រេចបានជោគជ័យ ។ លុយកាក់ គួរថ្លឹងថ្លែងឲ្យល្អិតល្អន់មុនពេលបញ្ចេញប្រាក់វិនិយោគ ។ មនោសញ្ចេតនា ត្រូវមានភាពម្ចាស់ការក្នុងរឿងមនោសញ្ចេតនា ៕
ឆ្នាំចរ ៖ ការងារ រវល់ធ្វើឲ្យអ្នកនឿយហត់ ចូរប្រយ័ត្នសុខភាព ។ លុយកាក់ ជាថ្ងៃមិនសមស្របសម្រាប់ការវិនិយោគភាគហ៊ុន ។ មនោសញ្ចេតនា គួរមានសម្តីទន់ភ្លន់ផ្អែមល្ហែមចំពោះគូស្នេហ៍ មិនត្រូវយករឿងក្រៅមធ្វើឲ្យប៉ះពាល់ដល់មនោសញ្ចេតនាអ្នកទាំងពីរ ៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់ ។ គប្បីកសាងចំណងទាក់ទងល្អជាមួយមិត្តរួមអាជីពនឹងថ្នាក់លើ។ ការងាររកស៊ីងាយស្រួលនិងមានចំណូលកើនឡើង ។ ចំណែកមនោសញ្ចេតនាវិញអ្នកពុំទាន់មានគូនឹងបានជួបគូនិស្ស័យ ៕