ទង្វើសប្បុរសធម៌ដ៏គំរូរបស់បុរសម្នាក់ និងក្រុមរបស់គាត់ ដែលបានផ្តើមគំនិតផលិតវីដេអូឲ្យគ្រប់គ្នាបានសើចសប្បាយផង និងក៏ដូចបំផុសគំនិតជួយដល់ជនទីទ័លក្រលំបាកផង ឃើញថាទទួលបានគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនជាអ្នកប្រើប្រាស់បណ្តាញសង្គម។
ពិតណាស់តាមរយៈវីដេអូសម្តែងធ្វើជាមនុស្សឆ្កួតដ៏សាកសម បុរសរូបនេះដែលគាត់ប្រហែលធ្លាប់ប្រឡូកគ្រឿនញៀន បានផ្តាំទៅយុវជនគ្រប់គ្នាឲ្យជៀសចាកឆ្ងាយពីគ្រឿងញៀន ព្រោះវាពុំបានផ្តល់ប្រយោជន៍អ្វីឡើយ តែផ្ទុយទៅវិញ គឺមានតែបំផ្លាញជីវិតយើងបាត់បង់នូវអ្វីៗទាំងអស់ប៉ុណ្ណោះ។
តែជាមួយគ្នានោះផងដែរ អ្វីដែលគួរឲ្យអស់សំណើច និងកោតសរសើរជាខ្លាំងនោះ គឺបន្ទាប់ពីគាត់បានដើរចូលផ្សារទិញម្ហូប ក្នុងនោះមានគ្រឿងសមុទ្រជាដើម ដែលធ្វើឲ្យអ្នកលក់ភ្ញាក់សើចផ្អើលពេញផ្សាររួចហើយ ពួកគាត់ក៏បានធ្វើម្ហូបយកអាហារទាំងនោះ ទៅចែកជូនដល់អ្នកក្រក្សត់ និងជនអនាថាតាមផ្លូវជាហូរហែ។ បើទោះជាតិចតួចក្តី តែនេះជាទឹកចិត្តដ៏គំរូមួយ ដែលអ្នកមានធនធានគួរធ្វើចំពោះអ្នកក្រក្សត់ខ្លះផង។
ក្រោយពីបានឃើញបែបនេះ មហាជនពិតជាសម្តែងការកោតសរសើរចេញពីចិត្តថា៖ រំភើបណាស់ ឃើញហើយទប់ទឹកភ្នែកមិនចង់បងអើយ!, ពេញចិត្តទង្វើល្អរបស់idol ណាស់, ពេលបានឃើញបងសម្តែងម្តងៗ មានអារម្មណ៍ថាមានសេចក្ដីសុខខ្លាំងណាស់! ក្រោមមេឃតែ១តែវាសនាខុសគ្នា សំរាប់អ្នកក្រមិនប្រាថ្នាអ្វីច្រើននោះទេ សុំត្រឹមមានម្ហូបអាហារញាំគ្រប់គ្រាន់វាល្អប្រសើរណាស់ហើយ។ ខ្ញុំសូមសរសើរបងប្រុសអស់២ដួងចិត្តសំរាប់អ្នកក្រដូចខ្ញុំយល់២អារម្មណ៍១នេះច្បាស់ណាស់, សូមរួមគ្នាសាងអំពើល្អទាំងគ្នាដូចបងប្រុសម្នាក់នេះ និងក្រុមការងារគាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង































