Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋចំនួន១០៧គ្រួសារ ស្នើសុំឲ្យអាជ្ញាធរ ជួយពន្លឿនការដោះស្រាយ ជាមួយម្ចាស់សិប្បកម្មស្លដែក

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានមកឈរ នឹងធ្វើរបងជាណ្ដោះអាសន្ន ដើម្បីការពារសុវត្ថិភាព សន្តិសុខនឹងទឹកហូរ ចូលភូមិរបស់ពួកគាត់ ដែលរស់នៅសព្វថ្ងៃ ត្រូវបានម្ចាស់សិប្បកម្មវា.យទ.ម្លាយរបងបុរី ដើរឆ្លងកាត់មកផ្លូវក្នុងបុរី ដែលពួកគាត់រស់នៅសព្វថ្ងៃ នាំឲ្យអសន្តិសុខក្នុងបុរី។

ប្រជាពលរដ្ឋចំនួន១០៧គ្រួសារ បានផ្ដិតមេដៃស្នើសុំឲ្យអាជ្ញាធរខណ្ឌសែនសុខ ជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងម្ចាស់សិប្បកម្មស្លដែក ដែលបានប្តឹងមកលើពួកគាត់ផង ដែលម្ចាស់សិប្បកម្មស្លដែកឈ្មោះ លោក គង់ ហុកឡេង នៅភូមិគោកឃ្លៀង សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្ដឹងទៅតុលាការ ប្ដឹងអ្នកភូមិ៧នាក់។

ប្រជាពលរដ្ឋ បានលើកឡើងថា កាលពីមុន ម្ចាស់សិប្បកម្មបានធ្វើរបងដែក បិទជិតក្រោយមកម្ចាស់សិប្បកម្ម តែងតែធ្វើសកម្មភាពវា.យរបងថ្មរបស់បុរី នឹងបើករបងដែករបស់ខ្លួន ដើរឆ្លងកាត់មកផ្លូវបុរី ព្រមទាំងមើលងាលអ្នកភូមិបោះសម្ដីថា អ្នកភូមិគ្មានលុយប្ដឹងខ្លួននោះទេ ដោយប្រជាពលរដ្ឋចំនួន១០៧ គ្រួសារ រស់នៅក្នុងបុរី ភូមិគោកឃ្លៀង មិនព្រមឲ្យម្ចាស់សិប្បកម្មវា.យរបងបុរី និងបើករបងដែកដើរឆ្លងកាត់ មកផ្លូវបុរីនោះទេ ដើម្បីការពារសន្តិសុខសុវត្ថិភាព រស់នៅរបស់ពួកគាត់ ទើបនាំគ្នាផ្ដិតមេដាយស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយបញ្ហាវិវាទរបស់ពួកគាត់ ជាមួយម្ចាស់សិប្បកម្មឲ្យបានលឿនផង។

ជាចុងក្រោយ ប្រជាពលរដ្ឋ សូមសំណូមពរ​ដល់ អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយ បញ្ហារបស់ប្រជាពលរដ្ឋ ជាមួយម្ចាស់សិប្បកម្មស្លដែក របស់លោក គង់ ហុកឡេង និងប្រជាពលរដ្ឋចំនួន ១០៧ គ្រួសារឲ្យឆាប់ចប់ផង ប្រជាពលរដ្ឋ បានលើកឡើងទៀតថា ការដោះដោយឈរនិយាយ ទល់មុខគ្នាគឺជាដំណោះស្រាយល្អបំផុត មិនមែនស្ងាត់ៗ មកវា.យរបងបុរី មកបើករបងយកផ្លូវដើរ ស្រេចតែចិត្តខ្លួនឯងនោះទេ ប្រជាពលរដ្ឋទាំង១០៧គ្រួសារ ទទឹងរងចាំការដោះស្រាយ ពីអាជ្ញារធរ ចំណែកភាគីខាងម្ចាស់សិប្បកម្ម មិនអាចសុំការបកស្រាយបានទេ សារព័ត៌យើងរងចាំ ធ្វើការបំភ្លឺពីម្ចាស់សិប្បកម្មជានិច្ច៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×