រាជធានីភ្នំពេញ ៖ ធគារជាតិ នៃកម្ពុជានៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីស្ថានភាពមិនស្របច្បាប់របស់កម្មវិធី PAI ឬ PalPay។
ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញមានកម្មវិធី PAl ឬ PaiPay កំពុងដាក់ឱ្យដំណើរការ លើផ្លេតហ្វមតេឡេក្រាម (Telegram) ដែលមានលក្ខណៈជា Chat Bot និងអាចទាញយកពី App Store និង Google Play Store ហើយកម្មវិធីនេះមានមុខងារបង្កើតគណនី (Wallet) ដាក់ប្រាក់ចូលគណនី ផ្ទេរប្រាក់ និង ទូទាត់សងប្រាក់ ដោយមិនមានការគ្រប់គ្រងត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។ ទន្ទឹមនេះ ធនាគារជាតិ នៃកម្ពុជា ក៏បានសង្កេតឃើញអំពី ការផ្សព្វផ្សាយពាណិជ្ជកម្មកម្មវិធីPAI ឬ PaiPay តាមរយៈបណ្តាញ សង្គមគេឡូក្រាម វាំងនៅតាមទីតាំងមួយចំនួននៅក្នុងរាធានីភ្នំពេញ និងខេត្តព្រះសីហនុផងដែរ។
ធនាគារជាតិនៃកម្ពុជា សូមបញ្ជាក់ថា កម្មវិធី PAl ឬ PaiPay ខាងលើនេះ ពុំមែនជាកម្មវិធីទូទាត់ចល័ត របស់គ្រឹះស្ថានដែលមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជានោះទេ។ អាស្រ័យហេតុនេះ សូម សាធារណជន អង្គាជាជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់អំពីការឆបោកពាងប្រព័ន្ធអនឡាញ ដែលអាចបណ្តាល ឱ្យប្រឈមនឹងហានិភ័យដោយប្រការណាមួយ។ សម្រាប់ករណីនេះ ធនាគារជាតិនៃកម្ពុជា ក៍បាននិងកំពុង សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការស្រាវជ្រាវ និងបង្កើនការផ្សព្វផ្សាយ រើនស្រាយច្បាប់របស់កម្មវិធីមួយនេះផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



