Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត២គ្រឿងបុ.កគ្នាពេញទំហឹង រេចង្កូតបុ.កម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់រងរបួ.ស.ធ្ង.ន់

ភ្នំពេញ ៖ រថយន្ត២គ្រឿងបុ.កគ្នាយ៉ាងពេញទំហឹង រថយន្ត ដឹកដីមិនទាន់អស់ល្បឿន ក៏បុ.កម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យបុរស២នាក់ រងរបួ.ស.ធ្ង.ន់.និងស្រាល ត្រូវរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះនៅវេលាម៉ោង ២និង៣៩នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រពភពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកដីមួយគ្រឿង ពណ៌ខៀវពាក់ផ្លាកលេខ ចង្កូតស្តាំ PP-1802 ធ្វើដំណើពីត្បូងមកជើង ស្រាប់តែមកដល់ចំណុចកើតហេតុ ជាន់ហ្វ្រាំងមិនស៊ី បានបុ.កជាមួយរថយន្តហ្វតមួយគ្រឿង ពណ៌ខ្លាញ់ក្តាម ពាក់ផ្លាកលេខ កម្ពុជា H.R.0012 ធ្វើដំណើពីកើតមកលិច ចំពីមុខរងកាខូចខាតយ៉ាងដំណំ ហើយមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកមូតូមួយគ្រឿងទៀត បើកស្របទិសគា្ន បណ្តាលឲ្យអ្នកបើកមូតូ២នាក់ រងរបួសធ្ងន់ និងស្រាល ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូនដ្ឋាន បានមកដល់ត្រួតពិនិត្យ និងបានទាក់ទង ទៅកម្លាំងជំនាញនគរបាលចរាចរណ៍ក្រុងភ្នំពេញ ចុះមកធ្វើការវាស់វែង រួចយករថយន្តទាំង២គ្រឿង និងមូតូទៅរក្សាទុកនៅ ចរាចរណ៍ក្រុងដើម្បី ធ្វើកាដោះស្រាយគ្នា ពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×