Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជបុត្រា របស់សម្តេចក្រុមព្រះ នរោត្តម រណរទ្ធិ ប្តេជ្ញាថែរក្សា គណបក្សសហ៊្វុនស៊ិនប៉ិច

ភ្នំពេញ ៖ ព្រះរាជបុត្រារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានប្តេជ្ញាថែរក្សាគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាកេរ្តិ៍ដំណែល របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាបវីរក្សកស្ត្រ ព្រះបរមរតនកោដ្ឋ ឲ្យបានគង់វង្សជាអមតៈ និងបានណែនាំអំពាវនាវឲ្យសមាជិក សមាជិកា រួបរួមគ្នាដើម្បីការពារគណបក្សសហ៊្វុនស៊ិនប៉ិច ។

ការប្តេជ្ញារបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ សមាជិកសមាជិកា រចនាសម្ព័ន្ធថ្នាក់ខេត្ត ស្រុក ឃុំ ជារចនាសម្ព័ន្ធ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សខេត្ត ស្ថិតនៅសង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ការប្តេជ្ញាបែបនេះ គឺស្របពេលដែលក្រុមលោកសាយ ហាក់ លោកហេង ចន្ថា លោកផាន់ សិទ្ធី និងមនុស្សមួយចំនួន ដែលបាត់បង់នីតិសម្បទា និងសមាជិកភាព ពីគណបក្សហ៊្វុនស៊ិនប៉ិច បាននាំគ្នាប្រជុំកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីសម្រេចយាងសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អារុណរស្មី មកដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អារុណរស្មី នៅមិនទាន់សម្រេចព្រះទ័យ យ៉ាងណានៅឡើយទេ ដោយសារព្រះអង្គ កំពុងតែនៅសហរដ្ឋអាមេរិក។

ទាក់ទងករណីនេះ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោកញឿន រ៉ាដែន បានបញ្ជាក់ថា ក្រុមលោកសាយ ហាក់ លោកហេង ចន្ថា លោកផាន់ សិទ្ធី និងមនុស្សមួយចំនួនទៀត ដែលអះអាងថា ខ្លួនជាសមាជិកគណៈកម្មការនាយកគណបក្សហ៊្វុនស៊ិនប៉ិច និងបានទៅបង្កើតគណៈកម្មការប្រជុំ ដោយចិត្តឯងបែបនេះ គឺផ្ទុយពីច្បាប់។ ពីព្រោះមនុស្សទាំងអស់នោះ បានបាត់បង់នីតិសម្បទា និងសមាជិកភាព ពីគណបក្សហ៊្វុនស៊ិនប៉ិច ហើយដោយអ្នកខ្លះ ត្រូវបានបញ្ចប់ពីតួនាទី ខ្លះបានសុំលាលែង និងខ្លះទៀតត្រូវបានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (កាលនៅមានព្រះជន្ម) បណ្តេញចេញពីគណបក្ស។

លោកញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានមានប្រសាសន៍ថា គណបក្សហ៊្វុនស៊ិនប៉ិច បានទាត់ចោលច្រើនដង ហើយទាក់ទងទៅ និងកិច្ចប្រជុំនានា ដែលក្រុមមួយចំនួន ដែលអះអាងថា ខ្លួនជាគណៈកម្មការនាយកនោះ គឺពួកគាត់បាត់បង់នីតិសម្បទា និងសមាជិកភាព ពីគណបក្សហើយ អ្នកខ្លះត្រូវបាន សម្តេចក្រុមព្រះបញ្ចប់ពីតួនាទីពីគណបក្ស ហើយអ្នកខ្លះបានសុំលាលែង និងខ្លះទៀតត្រូវបានបណ្តេញចេញពីបក្ស។ ហើយអ្នកដែលចូលរួម ប្រជុំមានដូចជា លោកហេង ចន្ថា លោក ផាន់ សិទ្ធី លោកសាយ ហាក់ … ត្រូវបានគណបក្សបញ្ចប់ បណ្តេញចេញពី គណបក្សរួចរាល់អស់ហើយ ហើយទៅបង្កើតគណៈកម្មការប្រជុំ ដោយចិត្តឯងបែបនេះ គឺផ្ទុយពីច្បាប់។ ហើយគណបក្សហ៊្វុនស៊ិនប៉ិច សូមទាត់ចោលទាំងស្រុង នៅកិច្ចប្រជុំដែលដឹកនាំ ដោយក្រុមលោកសាយ ហាក់។

លោកញឿន រ៉ាដែន បានបញ្ជាក់ថា “ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ លោកទទួលសិទ្ធិ ពីសម្តេចក្រុមព្រះក្នុងការដឹកនាំ ហើយការសម្រេចយ៉ាងណាទៀត គណបក្សនឹងជូនដំណឹងនៅពេលក្រោយ”៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×