Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហោ សេរីវឌ្ឍន៍ ប្រគល់នូវអំណោយ ជាសម្ភារៈការពារសុវត្ថិភាព និងទឹកសុទ្ធ ជូនដល់ រដ្ឋមន្រ្តីក្រសួងអប់រំ

ភ្នំពេញ ៖ កាលពីរសៀល ថ្ងៃអាទិត្យ ទី២៦ ខែឆ្នូ ឆ្នាំ២០២១នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា លោក ហោ សេរីវឌ្ឍន៍ ស្ថាបនិកមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ព្រមជាមួយសហការី បានអញ្ជើញប្រគល់នូវអំណោយជាសម្ភារៈការពារសុវត្ថិភាព និងទឹកសុទ្ធ ជូនដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

អំណោយមនុស្សធម៌ពីសប្បុរសជន តាមរយ:មូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ដែលបានឧបត្ថម្ភការពារសុវត្ថិភាព អនាម័យ និងលើកកម្ពស់សុខភាព សម្រាប់ប្រើប្រាស់ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងកិច្ចដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ២០២១ នាពេលខាងមុខនេះ។

អំណោយនាពេលនេះរួមមាន៖ ១. ម៉ាស៊ីនធ្វើទេស្តរហ័ស៖ ៤០០ គឿង , ២. ម៉ាស់៖ ២០០ប្រអប់ , ៣. អាល់កុល៖ ៣០០លីត្រ , ៤. បំពង់បាញ់អាល់កុល៖ ២០០ដប (២៥០ml) , ៥. ម៉ាស៊ីនវ៉ាស់កម្តៅ៖ ២០ដើម , ៦. ទឹកបរិសុទ្ធ៖ ២០០កេស (៥០០ml)។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណ ដល់សប្បុរសជនដែល បានបរិច្ចាគតាមរយៈមូលនិធិកម្ពុជា ប្រឆាំងកូវីដ១៩ ដែលបានជួយ នូវសម្ភារៈទាំងនេះ ដែលជាការប្រយុទ្ធប្រឆាំង ការរីករាលជម្ងឺកូវីដ-១៩ ដ៏សំខាន់ ជាពិសេសដល់ប្អូន ដែលជាទំពាំងស្នងឫស្សីជាតិ ត្រូវប្រឡងរួមគ្នា និងលោកគ្រូ-អ្នកគ្រូ ដែលជាអ្នកត្រួតពិនិត្យ និងធ្វើកំណែលទ្ធផលប្រឡង៕

រក្សាសិទ្ធិដោយ ៖ ច័ន្ទ ថ្លា

tel
×