Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា(CSX) បានកើនដល់ចំនួន ០,១១ភាគរយ ដល់ ៤៦២,៩០ពិន្ទុកាលពីចុងសប្តាហ៍មុននេះ

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា(CSX) បានងើបឡើងវិញកាលពីពេលផ្សារបិទនៅថ្ងៃសុក្រចុងសប្តាហ៍មុននេះ ចំនួន ០,១១ភាគរយ ដល់ ៤៦២,៩០ពិន្ទុ។

ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ( PAS) ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ភាគហ៊ុន ឌីប៊ីឌី (DBDE) និង ភាគហ៊ុន​ផេសថិក (PEPC) បានកើនឡើង ៦០, ៤០, ២០ និង ១០រៀលរៀងគ្នា។ យ៉ាងណាមិញ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និង​ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) វិញបានធ្លាក់ចុះ ៤០ និង ១០រៀលរៀងគ្នាក្នុងមួយហ៊ុន។

គួរឲ្យកត់សម្គាល់ផងដែរថា ប្រមាណ ៩៨,២៥ភាគរយ នៃតម្លៃជួញដូររបស់កំពង់ផែស្វយ័តក្រុងភ្នំពេញ គឺបានមកពី វិធីសាស្រ្តជួញដូរតាមការចរចាតែមួយប៉ុណ្ណោះ។ ភាគហ៊ុនហ្ក្រេនធ្វីន មិនមានការប្រែប្រួលថ្លៃភាគហ៊ុនឡើយ។ តម្លៃជួញដូរសរុបរបស់ទីផ្សារគោលបានកើនឡើងដល់ ៥៣៣លានរៀល៕

×