ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតទីពីររបស់ប្រទេសជប៉ុនបានឱ្យដឹងថា ជើងហោះហើរក្នុងស្រុកជាង១០០ជើងនៅទូទាំងប្រទេសជប៉ុនត្រូវបានផ្អាកកាលពីថ្ងៃអាទិត្យ ដោយសារតែព្រិលធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើង និងភាគខាងលិចនៃប្រទេស។
ក្រុមហ៊ុន ANA Holdings បានផ្អាកជើងហោះហើរចំនួន៧៩ជើង គិតត្រឹមម៉ោង ៤ រសៀលថ្ងៃអាទិត្យ។ លោក Hiroaki Hayakawa នាយកប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ANA បាននិយាយថា ការសម្រេចផ្អាកជើងហោះហើរបានប៉ះពាល់ដល់អ្នកដំណើរប្រហែល ៥,១០០នាក់។
ដោយឡែក ក្រុមហ៊ុន Japan Airlines Co វិញក៏បានលុបចោលជើងហោះហើរចំនួន៤៩ជើងផងដែរគិតត្រឹមម៉ោង៤រសៀលថ្ងៃអាទិត្យដោយប៉ះពាល់អ្នកដំណើរ ២.៤៦០នាក់។ នេះបើយោងតាមតំណាងផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍។នៅទូទាំងពិភពលោក ជើងហោះហើររាប់ពាន់ត្រូវបានលុបចោលនៅចុងសប្តាហ៍នៃបុណ្យណូអែល ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័សរបស់មេរោគប្រភេទអូមីក្រុង។
សូមរំឭកថា ប្រទេសជប៉ុនដែលបានរឹតបន្តឹងដល់ការគ្រប់គ្រងលើផ្នែកព្រំដែន ដើម្បីទប់ទល់ជាមួយនឹងការគំរាមកំហែងពី មេរោគប្រភេទថ្មី«អូមីក្រុង»បានរាយការណ៍អំពីករណីជាច្រើននៃការរីករាលដាលសហគមន៍នៃ មេរោគបំប្លែងថ្មីប្រភេទដែលតានិងការឆ្លងមេរោគអូមីក្រុងសរុបចំនួន២៣១នាក់រួមទាំងការនាំចូលពីបរទេសផងដែរ។ នេះបើយោងតាមក្រសួងសុខាភិបាលជប៉ុន៕