Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លើមធំមែន !! ជនសង្ស័យម្នាក់ បម្រុងចូលទៅលួចយកម៉ូតូ ដល់មុខប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣

spot_img

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ចាប់ឃាត់ខ្លួនបានភ្លាមៗ ខណ:ហ៊ានដើរមករកលួចម៉ូតូមួយគ្រឿង នៅមុខប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីវេលាម៉ោង ៥និង០០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅមុខប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះ មានឈ្មោះ ហូម បូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ
សម្ភារដកហូតបានពីជនសង្ស័យ រួមមាន : ដង្កាប់ចំនួន២ ទួណឺវិសចំនួន១ សោរសម្រាប់ដោះគ្រឿងម៉ូតូចំនួនចំនួន៤ ដែលជាវត្ថុតាង សម្រាប់ធ្វើសកម្មភាព លួចកា.ច់.កនិងដោះសោរម៉ូតូ ដែលម្ចាស់ចតទុកចោល។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ធ្វើការសាកសួរបន្ត តាមចម្លើយសារភាព របស់ជនសង្ស័យខាងលើនេះ បានប្រាប់ថារូបគេ ពិតជាបានប៉ុន.ប៉ងធ្វើសកម្មភាព លួចម៉ូតូហុដាសេ១២៥មួយគ្រឿង ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×