Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពួកចិនៗពីក្រុមដើរលេងពេលរាត្រីឈ្លោះប្រកែកគ្នា បើកឆាកប្រយុទ្ធគ្នា ស្លាប់ម្នាក់ របួសច្រើននាក់ 

ខេត្តព្រះសីហនុ ÷ ដូចឈុតឆាកសម្ដែងក្នុងខ្សែភាពយន្តហុងកុង ជនជាតិចិនពីរក្រុម បានដេញកាប់ចាក់គ្នាប្រសេចប្រសាចតាមផ្លូវសាធារណៈបង្កការភ្ញាក់ផ្អើលទាំងកយប់ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៣ រំលងអធ្រាត ឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវលេខ៤០០ ត្រង់ចំណុចហាងបាយមួយកន្លែង ទល់មុខកាស៊ីណូយ៉ាឌូលី រហូតទៅដល់មុខកក្លិបអូស្កា ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅពីវេលាម៉ោង ៣យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ពលរដ្ឋបានឃើញជនជាតិចិនប្រុស-ស្រីពីរក្រុម ដេញកាប់គ្នាទៅវិញទៅមកដោយមិនញញើតច្បាប់។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំង និងធ្វើអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ ធ្វើកំណត់ហេតុ និងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។

សមត្ថកិច្ចបានឱ្យដឹងថា ក្នុងហេតុការណ៍នេះ បានបណ្ដាលឱ្យជនជាតិចិនទាំងពីរភាគីរងរបួសខ្លះធ្ងន់ខ្លះស្រាលច្រើននាក់។ ក្រោយអន្តរាគមន៍រួច កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៥នាក់យកទៅការិយាល័យសាកសួរ (តែម្នាក់បានស្លាប់) រីឯ៤នាក់ទៀតបច្ចុប្បន្នកំពុងតែសួរនាំបន្តនៅស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕ ពិសិដ្ឋ CEN

×