Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាលីបង់ គិតតែពីធ្វើបាបស្រ្ដីភេទ មិនខ្វល់ពីពលរដ្ឋជាង ២២លាននាក់ ប្រឈមនឹងគ្រោះអត់ឃ្លាន

spot_img

រដ្ឋធានីកាប៊ូល ៖ ក្រោយពេលដណ្ដើមគ្រប់គ្រងអំណាច នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន សាជាថ្មីនោះ អាជ្ញាធរតាលីបង់ មិនបានអើពើដល់ប្រជាពលរដ្ឋ ប្រហែលជាង ២២លាននាក់ កំពុងតែប្រឈមមុខនឹងគ្រោះអត់ឃា្លននោះទេ តែពួកគេបែរជាគិតតែប្រកាន់យកច្បាប់ចាស់ ដែលធ្លាប់គ្រប់គ្រងប្រទេសអាស៊ីកណ្ដាល ចន្លោះពីឆ្នាំ១៩៩៦-២០០១ មកអនុវត្ដទៅលើស្រ្ដី ក្នុងការធ្វើដំណើរ ឆ្ងាយពីផ្ទះសម្បែង។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ថា តាលីបង់ បានអះអាងថា ស្រ្ដីអាហ្វហ្គានីស្ថាន ត្រូវតែមានបុរស ជាសាច់ញាតិជិតស្និទ្ធទៅជាមួយ ប្រសិនបើធ្វើដំណើរ ចេញឆ្ងាយពីផ្ទះ លើសពី៧២គីឡូម៉ែត្រ។ ការចេញច្បាប់របស់អាជ្ញាធរតាលីបង់នេះ នាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីក្រុមសកម្មជនសិទ្ធិមនុស្សជាច្រើន។

តាលីបង់ ធ្លាប់គ្រប់គ្រងអំណាច នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចន្លោះពីឆ្នាំ១៩៩៦-២០០១ ហើយពួកគេបានអនុវត្ដច្បាប់ យ៉ាងតឹងរឹងទៅលើស្រ្ដីភេទ ដោយមិនអនុញ្ញាត ឲ្យដើរចេញទៅណាឆ្ងាយពីផ្ទះ។ ប្រសិនបើ ស្រ្ដីណាម្នាក់ល្មើសនឹងច្បាប់ អ្នកប្រព្រឹត្ដខុសនោះ នឹងត្រូវទទួលទណ្ឌ.កម្មយ៉ាងធ្ងន់ធ្ងរ ហើយករណីខ្លះ មានដល់ស្លា.ប់ថែមទៀតផង។

របបគ្រប់គ្រងដ៏ឃោរ.ឃៅរបស់តាលីបង់នោះ ត្រូវបានដួលរលំរលាយ ក្រោយពេលសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត បានលើកទ័ពចូលកាន់ ប្រទេសអាហ្វហ្គានីស្ថាន កាលពី២០ឆ្នាំមុន។ ប៉ុន្ដែក្រោយពេលជាប់ផុត នៅក្នុងសង្រ្គាម នៅក្នុងប្រទេសអាស៊ីកណ្ដាលមួយនេះ យូរពេក ទើបចុងក្រោយ សហរដ្ឋអាមេរិក បានសម្រេចចិត្តដកកងទ័ពរបស់ខ្លួន ទាំងអស់ចេញ ធ្វើឲ្យពួកតាលីបង់ មានឱកាសជាថ្មី វាយលុកចូលកាន់កាប់ និងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

អាជ្ញាធរតាលីបង់ នាពេលនេះ បានបញ្ជាក់ថា អាជ្ញាធរ នឹងមិនអនុញ្ញាតឲ្យស្ត្រីអាហ្វហ្គានីស្ថាន ធ្វើដំណើរឆ្ងាយ ដោយមិនមានសាច់ញាតិជិតស្និទ្ធ ជាបុរសទៅជាមួយនោះឡើយ។ ការណែនាំនេះ បានចេញ កាលពីថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ដោយក្រសួងលើកកម្ពស់គុណតម្លៃ និង បង្ការអំពើអាក្រក់របស់របបតាលីបង់។

ជាមួយគ្នានេះ អាជ្ញាធរតាលីបង់ ក៏បានអំពាវនាវដល់ម្ចាស់យានយន្ដ ទាំងអស់ ត្រូវតែបដិសេដល់ស្រ្ដី មិនឲ្យជិះយានយន្ដរបស់ពួកគេ ប្រសិនបើស្រ្ដីមិនព្រមពាក់កន្សែងរុំក្បាល តាមប្រពៃណីអ៊ិស្លាមនោះ។ ការចេញច្បាប់ថ្មីរបស់ពួកតាលីបង់នេះ បានរងការថ្កោលទោសយ៉ាងខ្លាំង ពីក្រុមសកម្មជនសិទ្ធិមនុស្សផងដែរ។

ដោយឡែក អង្គការសហប្រជាជាតិ បានព្រមានថា នៅក្នុងរដូវរងារនេះ ពលរដ្ឋអាហ្វហ្គានីស្ថាន កំពុងតែប្រឈមមុខនឹង «គ្រោះអត់ឃ្លានយ៉ាងខ្លាំង» ។ ប្រជាពលរដ្ឋអាហ្វហ្គនីស្ថាន ប្រមាណ ជាង២២លាននាក់ ប្រឈមនឹងការអត់ស្បៀងអាហារយ៉ាងធ្ងន់ធ្ងរបំផុត ហើយត្រូវការជំនួយជាបន្ទាន់៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×