Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំគោលការណ៍ឥណទានឡើងវិញ ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋ និង អាជីវកម្ម ដែលរងផលប៉ះពាល់ខ្លាំង ពីការរីករាលដាលនៃជំងឺកូវីដ-១៩

spot_img

ក្រចេះ ៖ ឯកឧត្តម វ៉ា ថន បានថ្លែងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំគោលការណ៍ឥណទានឡើងវិញ ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋ និង អាជីវកម្ម ដែលរងផលប៉ះពាល់ខ្លាំង ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងលើកកម្ពស់ប្រព័ន្ធទូទាត់បែប contactless ដែលអាចជួយសម្រួល និង ជំរុញសកម្មភាពសេដ្ឋកិច្ច ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃចន្ទទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអនុញ្ញាតឲ្យមន្រ្តីធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ដុ ចូលជួបសំណេះសំណាល សំដែងការគួរសម។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍គូសបញ្ជាក់ថា ៖ សេដ្ឋកិច្ចកម្ពុជា បានទទួលរងឥទ្ធិពលពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យកំណើនសេដ្ឋកិច្ច ធ្លាក់ចុះដល់អត្រាទាបបំផុត បន្ទាប់ពីទទួលបានកំណើនយ៉ាងខ្លាំង ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ស្របជាមួយនឹងវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញធនាគារជាតិនៃកម្ពុជា បានគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងពេលនៃវិបត្តិសុខភាព ពិភពលោកជំងឺកូវីដ-១៩ តាមរយៈការអនុវត្តនូវវិធានការ និងគោលនយោបាយផ្សេងៗដូចជា ៖-រក្សាស្ថិរភាពថ្លៃ និង អត្រាប្តូរប្រាក់ និង បង្កើនទុនបម្រុង -អនុវត្តគោលនយោបាយរូបិយវត្ថុ ដើម្បីផ្តល់សន្ទនីយភាពដល់ប្រព័ន្ធធនាគារ និងគាំទ្រដល់សេដ្ឋកិច្ចរូបវ័ន្ត -ពង្រឹងស្ថិរភាពហិរញ្ញវត្ថុ តាមរយៈការត្រួតពិនិត្យធនាគារ ផ្អែកលើទស្សនៈអនាគត ព្រមទាំងការពង្រឹងការត្រួតពិនិត្យ និង វាយតម្លៃហានិភ័យជាដើម -អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុរៀបចំគោលការណ៍ឥណទានឡើងវិញដើម្បីគាំទ្រដល់ប្រជាពលរដ្ឋ និង អាជីវកម្ម ដែលរងផលប៉ះពាល់ខ្លាំង ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងលើកកម្ពស់ប្រព័ន្ធទូទាត់បែប contactless ដែលអាចជួយសម្រួល និង ជំរុញសកម្មភាពសេដ្ឋកិច្ច ព្រមទាំងជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលជាមួយគ្នាផងដែរ ។

ឯកឧត្តមបន្តថា ៖ វិស័យឯកជន និងប្រជាជន គឺជាដៃគូរ និងកម្លាំងនៃការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ដែលមិនអាចខ្វះបាន ហើយការជោគជ័យ នៃធនាគារអេស៊ីលីដា គឺជាគម្រូជោគជ័យ ដល់ស្ថាប័នធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្នុងការផ្តល់កម្ចី ក្នុងការលើកស្ទួយ និងអភិវឌ្ឍន៍កម្រិតជីវភាពប្រជាជន និងចូលរួមអភិវឌ្ឍន៍ នូវវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្រមតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម ក៏បានស្នើសុំដល់ធនាគារ និងស្ថាប័ន្ថមីក្រូហិរញ្ញវត្ថុទាំងអស់ សូមពិនិត្យតាមដាន ឲ្យបានម៉ត់ចត់ច្បាស់លាស់ លើឯកសារពាក់ព័ន្ធ លើការផ្តល់កម្ចី និងការសងត្រឡប់មកវិញ ប្រកបដោយនីតិវិធី ការយោគយល់ចចារ និងពន្យារពេលជូនប្រជាជន ជៀសវាងការប៉ះពាល់លើទ្រព្យប្រជាជន ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×