Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោធភូមិភាគពិសេស បិទវគ្គហ្វឹកហ្វឺនបំប៉ន ជំនាញបច្ចេកទេសរុករក និងសង្គ្រោះគ្រោះមហន្តរាយ លេខ៧០៦

spot_img

ភ្នំពេញ ៖ បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្រ្គោះ គ្រោះមហន្តរាយដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៦ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅទីបញ្ជាការយោធភូមិភាគពិសេស ស្ថិតក្នុងភូមិសាស្ត្រ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញក្រោមអធិបតីភាពឯកឧត្តម ហង្ស សាមឿន ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ក្នុងពិធិនេះក៏ត្រូវបាន អញ្ជើញចូលរួមដោយ ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគពិសេស ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូបទៀត។
ឯកឧត្តម ហង្ស សាមឿន បានលើកឡើងថា យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន ជានិច្ចកាលបានរួមចំណែកយ៉ាងសកម្ម លើគ្រប់វិស័យស្របតាមផែនការ កំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ។

ឯកឧត្តម ហង្ស សាមឿន ក៏បានថ្លែងនូវការលើកសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរង និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៅក្នុងបញ្ជាការដ្ឋានយោធភូមិភាគពិសេស ដែលបាន សម្រេចនូវភារកិច្ចទូទៅ និងផែនការហ្វឹកហ្វឺនជាបន្តបន្ទាប់។ ទីណាដែលជួបគ្រោះមហន្តរាយធ្ងន់ធ្ងរ ទីនោះត្រូវតែមានកងទ័ពជាអ្នកប្រឈមដោះស្រាយ សង្គ្រោះ។

ជាមួយគ្នានេះ ឯកឧត្តម ហង្ស សាមឿន ក៏បានផ្តាំផ្ញើរដល់ក្មួយៗជាសិក្ខាកាមដែលបានខិតខំប្រឹងប្រែង ហ្វឹកហ្វឹនរៀនសូត្រ និងត្រង់ត្រាប់ស្តាប់គ្រូបង្វឹក ទាំងមេរៀនទ្រឹស្តី និងការអនុវត្តផ្ទាល់កន្លងមក ត្រូវយកទៅអនុវត្តក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយប្រការផ្សេងៗ ស្កាត់នូវរាល់បទល្មើសផ្សេងៗ ខិតខំយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺន រៀនសូត្រ កសាងធនធានមនុស្សឆ្លើយតបទៅនឹងកំណែរទម្រង់របស់កងយោធពលខេមរភូមិន្ទ បង្កើនការថែរក្សា គ្រឿងសព្វាវុធ យោធបរិក្ខាគ្រប់បែបយ៉ាង ពង្រឹងគោលជំហរ សតិអារម្មណ៍ វិន័យសីលធម៌ និងចូលរួម ការងារបង្ករបង្កើនផល ចិញ្ចឹមសត្វ បន្តកសាងជំរុំ ជម្រកស្នាក់នៅ របស់អង្គភាពឲ្យបានជោគជ័យជូនអង្គភាព។

តាមរបាយការណ៍ វគ្គហ្វឹកហ្វឺននេះ ផ្តោតសំខាន់លើជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ ដោយធ្វើការបើកបរកាណូត និងវិធីជួយសង្គ្រោះ។ វគ្គនេះមានចំនួនរយៈពេល ២១ថ្ងៃ និងមានសិក្ខាកាម ចំនួន ១២០នាក់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×