Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនភីអិនធី កា.ប់ឈើនៅក្នុងតំបន់ស្នូល នៃព្រឡង់ ក្នុងស្រុករវៀង?

spot_img

ភ្នំពេញ ៖ ក្រុមហ៊ុនភីអិនធី (PNT Co.,Ltd) របស់លោក ឡេង ប្ញទ្ធី បានដាក់ពង្រាយកម្លាំងកម្មករជាច្រើនក្រុម ឲ្យធ្វើសកម្មភាពកា.ប់ឈើ នៅក្នុងតំបន់ស្នូល នៃព្រឡង់ក្នុងស្រុករវៀង ខេត្តព្រះវិហារ ដោយគ្មានបង្ក្រាបពីសមត្ថកិច្ចពាក់ព័ន្ធ។

ដោយសារតែគ្មានការទប់ស្កាត់ ទើបប្រជាពលរដ្ឋ បានអំពាវនាវឲ្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការទប់ស្កាត់ នូវសកម្មភាពកា.ប់ឈើ របស់ក្រុមហ៊ុនភីអិនធី។ នេះបើតាមការឲ្យដឹង ពីប្រជាពលរដ្ឋ ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ រហូតមកក្រុមហ៊ុនភីអិនធី បានដាក់កម្លាំងកម្មករជាច្រើនក្រុម ឲ្យចូលកា.ប់ឈើអារឈើ នៅក្នុងតំបន់ស្នូល នៃព្រៃឡង់ជាច្រើនទីតាំង។ ទីតាំងដែលកម្មករក្រុមហ៊ុនភីអិនធី កាប់រំលំអារច្រៀកឈើ គឺនៅចំណុចបុស្សរាំង ជ្រាប់ ក្បាលដំរី ស្រែកណ្តាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោត ប្រាសាទគោល ព្រៃស្រឡៅ និងចណុចស្រែតាង៉ុត។ ក្រោយពេលកាប់រំលំ និងអារច្រៀករួច ឈើទាំងនោះ ត្រូវបានក្រុមហ៊ុនភីអិនធី ដឹកចូលទៅកាន់ទីតាំងដីសម្បទាន របស់ខ្លួន ដើម្បីឲ្យក្លាយជាឈើស្របច្បាប់ យ៉ាងរលូន។

ចំណែកមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា ក្រុមហ៊ុនភីអិនធី បានប្រើប្រាស់រថយន្តបង្កុង រថយន្តរ៉េវ និងគោយន្តរាប់សិបគ្រឿង ដើម្បីដឹកជញ្ជូនឈើចេញពីតំបន់ស្នូលព្រៃឡង់ ស្រុករវៀង ចូលទៅទីតាំងក្រុមហ៊ុនរបស់ខ្លួន។ ប្រសិនបើគ្មានការឃុបឃិត ពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺក្រុមហ៊ុនភីអិនធី មិនអាចកា.ប់ឈើ អារច្រៀកឈើនៅក្នុងព្រៃឡង់ ហើយដឹកជញ្ជូនចូលទៅទីតាំងក្រុមហ៊ុន យ៉ាងគគ្រឹកគគ្រេង តាមអំពើចិត្តបានឡើយ។
រីឯក្រុមហ៊ុនភីអិនធី របស់លោក ឡេង ប្ញទ្ធី មិនអាចសុំការអត្ថាធិប្បាយបានទេ ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ៕

រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×